• 2021-01-14 14:11:44
  • បាល់ទាត់

Neymar បង្ហោះ​វីដេអូ​ឌឺ Marseille ក្រោយ​ឈ្នះ​ពាន Super Cup បារាំង

  • 2021-01-14 14:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Neymar បាន​បង្ហោះ​វីដេអូ​ឌឺ​ដង​ទៅ​ក្លឹប​ Olympique de Marseille នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ​។

ការ​បង្ហោះ​វីដេអូ​ឌឺដង​បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ PSG បាន​ឈ្នះ​​ពាន​ Super Cup ក្រោយ​ពី​បាន​យក​ជ័យ​ជំនះ​នឹង​ក្លឹប​ខាង​លើ​ក្នុង​លទ្ធផល​ ២-១ ។

យ៉ាង​ណា​មិញ​មូល​ហេតុ​ដែល​កើត​រឿង​រ៉ាវ​ខាង​លើ​នេះ​ ដោយ​សារ​តែ​ការឌឹដងគ្នាទៅវិញទៅមករវាង​ Neymar នឹងកីឡាករ​ Marsille ម្នាក់​គឺ​ខ្សែ​ការ​ពារ​ Alvaro Gonzalez ដែលធ្លាប់បាន​បង្ហោះ​ក្នុង​ Twitter របស់​ខ្លួន​ដោយ​ហៅ​ Neymar "អា​សំរាម​" មុនការ​ប្រកួតខាង​លើចាប់ផ្ដើម៕

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់