• 2021-01-14 12:06:43
  • បាល់ទាត់

Pep រអ៊ូ​រឿង​ Premier League ចេញ​ច្បាប់​កូវីដ​ថ្មី

  • 2021-01-14 12:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester City លោក​ Pep Guardiola បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ប្រហែល​ជា​ពិបាក​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ថ្មី​របស់​ Premier League ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ-១៩​ នេះ​ណាស់​។

លោក​ Pep បាន​និយាយ​ថា​៖" ខ្ញុំ​គោរព​តាម​ច្បាប់​ថ្មី​របស់​ PL នេះ​ណាស់​។ ខ្ញុំ​យល់​ម៉េច​បាន​គេ​ចង់​ឲ្យ​យើង​ធ្វើ​បែប​នេះ​។ ខ្ញុំ​តែង​តែ​គោរព​តាម​គេ​រហូត​ ជាក់​ស្ដែង​ពេល​ប្រកួត​ម្ដង​ៗ​ គេ​ឲ្យ​មនុស្ស​ទាំង​អស់​គម្លាត​គ្នា​ឲ្យ​តាម​ស្តង់ដារ​គេ​ ខ្ញុំ​ក៏​ធ្វើ​តាម​ "។

លោក​បាន​បន្ត​ថា​៖" លុះ​ដល់​ពេល​ថ្មី​នេះ​ គេ​រក​ឃើញ​អ្នក​ឆ្លង​ច្រើន​ ហើយ​គេ​ចេញ​ហាម​ឃាត់​អត់​ឲ្យ​កីឡាករ​ឱប​គ្នា ឬ​ថើប​បាល់​អី​ហ្នឹង​ ខ្ញុំ​មិន​ដឹង​ទៅ​ទប់​ស្កាត់​ពួកគេ​ម៉េច​ទេ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Premier League ក្នុង​ថ្ងៃ​នេះ​បាន​ចេញ​បម្រាម​ថ្មី​ ហាម​មិន​ឲ្យ​កីឡាករ​អបអរ​ ដោយ​ការឱប​គ្នា ឬ​ថើប​បាល់​នៅ​ពេល​ស៊ុតបាល់ចូល​នោះ​ទេ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់