• 2021-01-14 04:18:55
  • បាល់ទាត់

ជម្លោះ​បាន​បន្ត! ខ្សែ​ការពារ​របស់ Marseille បាន​ហៅ Neymar ថា "សំរាម"

  • 2021-01-14 04:18:55
  • ចំនួនមតិ 2 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ជម្លោះ​រវាង​ខ្សែ​ការពារ​របស់ Marseille កីឡាករ Alvaro Gonzales និង​ Neymar បាន​បន្ត​កាល​ពី​យប់​ថ្ងៃ​ពុធ ដោយ​ពួក​គេ​បាន​បង្ហោះ​សារ​ឌឺដង​គ្នា​តាម​បណ្ដាញ​សង្គម Twitter។

អ្នក​ចាត់​ការ​ថ្មី​របស់ PSG លោក Mauricio Pochettino បាន​ស្គាល់​រសជាតិ​លើក​ពាន​ជា​លើក​ដំបូង​​ក្នុង​អាជីព បន្ទាប់​ជួយ​ក្រុម​យក​ឈ្នះ​លើ Marseille ២-១ ក្នុង​ពាន​រង្វាន់ Trophee des Champions។

Neymar និង Gonzales ធ្លាប់​មាន​ប្រវត្តិ​ឈ្លោះ​គ្នា​ក្នុង​ការ​ប្រកួត​កាល​ពី​ខែ​ កញ្ញា ឆ្នាំ​មុន ពេល​ដែល Marseille ឈ្នះ PSG ១-០ ។ នៅ​ពេល​នោះ Neymar ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​ទះ​ក្បាល​របស់ Gonzales។ បន្ទាប់​ពី​ចប់​ការ​ប្រកួត Neymar បាន​បង្ហោះសារ​ថា៖ “ស្ដាយ​ណាស់​ដែល​មិន​បាន​ម៉ាត់​កណ្ដាល​មុខ Gonzales”។ ភ្លាម​នោះ Gonzales ក៏​បាន​តប​វិញ​ឲ្យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ចេះ​ទទួល​យក​ការ​ចាញ់។

Neymar និង Gonzales បាន​ជួប​មុខ​គ្នា​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​យប់​មិញ ដោយ​លើក​នេះ PSG ជា​អ្នក​ឈ្នះ​ម្ដង។ ចប់​ការ​ប្រកួត​ភ្លាម​អតីត​កីឡាករ​របស់ Barcelona បាន​បង្ហោះ​សារ​ឌឺ​ដាក់ Gonzales ភ្លែត។ Gonzales ក៏​មិន​ចាំ​យូរ​ក៏​បាន​ឆ្លើយ​ទៅ​វិញ​ថា៖ “ម្ដាយ​ឪពុក​របស់​ខ្ញុំ​តែងតែ​បង្រៀន​ខ្ញុំ​ថា​កុំ​ខ្វល់​ពី​សំរាម​អត់​បាន​ការ”៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់