• 2021-01-14 03:25:00
  • បាល់ទះ

ជួយត្រេកអរ! ស្មាត់ធំល្បីខ្លាំង១រូប ចូលហាត់នៅក្លឹបស្នងការរាជធានីភ្នំពេញវិញហើយ

  • 2021-01-14 03:25:00
  • ចំនួនមតិ 6 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ស្មាត់ស្ដាំដែលក្រសោបបានភាពល្បីល្បាញខ្លាំងក្នុងពិភពបាល់ទះ ទុយ កុសល ឬប្រិយមិត្តស្គាល់ថាស្មាត់ យុនស្រែស្រែ ពេលនេះបានចូលហ្វឹកហាត់ នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញហើយ ក្រោយឈប់មួយរយៈដោយសារមានបញ្ហា​ចង្កេះ ត្រូវសម្រាកព្យាបាលយូរខែ។

យុន រាប់ពីស្ដាំមកទី៣

គ្រូបង្វឹកបាល់ទះរបស់ស្នងការលោក សោម ណារិទ្ធ បានឱ្យ Sabay ដឹងព្រឹកនេះថា លោកព្រមទទួលយកស្មាត់​យុន​មកហ្វឹកហាត់វិញ ព្រោះលោកយល់ឃើញស្មាត់រូបនេះ មានវ័យក្មេងនិងអាចលេងបាន។

ស្មាត់មានដើមកំណើតមកពីខេត្តកំពត នៅមានសមត្ថភាពវៃផ្ដាច់បានល្អ ប៉ុន្តែគេហាក់ធ្លាក់ទម្រង់និងកម្លាំង បើធៀបនឹងកាលពីមុន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកគ្រូ សោម ណារិទ្ធ អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា។

គួរបញ្ជាក់ថាស្មាត់យុនដែលលេងល្អទាំងការវៃផ្ដាច់ និងវាយសេវ៉ា​ បានចូលហាត់នៅក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឆ្នាំ២០១៩ រួចក៏ឈប់​នៅឆ្នាំ២០២០ បន្ទាប់ពីមានបញ្ហាឈឺចង្កេះ ហើយបច្ចុប្បន្ននេះគេបាននឹងកំពុងហ្វឹកហាត់​នៅក្លឹបធំមួយនេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់