- 2021-01-14 02:01:30
- បាល់ទាត់
ប្រវត្តិសាស្ត្រ! ក្លឹបនៅលីគទាប ទម្លាក់ Bayern Munich រញ្ជួយអាល្លឺម៉ង់
- 2021-01-14 02:01:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសាស្ត្រ! ក្លឹបនៅលីគទាប ទម្លាក់ Bayern Munich រញ្ជួយអាល្លឺម៉ង់
ចន្លោះមិនឃើញ
ជាប្រវត្ដិសាស្ត្រមួយហើយសម្រាប់ក្រុមយក្ស Bayern Munich ដែលលេងចាញ់ក្រុមនៅលីគទី២ Holstein Kiel ដោយបាល់ប៉េណាល់ទី ៦-៥ ក្រោយពីស្មើគ្នា ២-២ នៅម៉ោងលេង។
ការប្រកួតរវាងក្រុមខាងលើនេះធ្វើឡើងនៅពានរង្វាន់ DFB-Pokal ឬហៅស្រួលស្រាប់ថា Cup របស់អាល្លឺម៉ង់។ ការប្រកួតនេះ ក្រុម Bayern Munich នាំមុខមុនដោយ Gnabry នៅនាទី១៤ មុនពេល Bartels របស់ក្រុម Holstein តាមស្មើបាននៅនាទី៣៧វិញ។ ការប្រកួតឈានចូលតង់ទី២ Sane បើកការនាំមុខជាថ្មីទៀត ឱ្យ Bayern Munich ។ យ៉ាងណាមិញ ជិតចប់ការប្រកួត Wahl ក៏រកគ្រាប់បាល់តាមស្មើវិញបាន នៅនាទី៩០+៥។
ស្មើគ្នា ២-២ នេះហើយ ទើបតម្រូវឱ្យពួកគេទាត់បាល់ប៉េណាល់ទីដើម្បីកាត់សេចក្ដី។ ជាលទ្ធផល ក្រុម Holstein ដែលជាម្ចាស់ផ្ទះនោះធ្វើបានល្អណាស់ ទាត់ចូល៦គ្រាប់ ខណៈដែល Bayern Munich វិញ បានតែ៥គ្រាប់ប៉ុណ្ណោះ។ នេះជាលើកដំបូងហើយក្នុងការប្រកួត១៧ឆ្នាំមកនេះ ដែលក្រុម Bayern Munich ធ្លាក់ក្រោមថ្វីជើងក្រុមនៅលីគទាបនេះ៕