• 2021-01-13 13:15:24
  • ព័ត៌មាន

បិសាច​ក្រហម​ ធ្លាប់​ឈរ​កំពូល​តារាង PL លើក​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​ណា?

  • 2021-01-13 13:15:24
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រោយ​ពី​ឈ្នះ​ក្លឹប Burnley ក្លឹប Manchester United បាន​ឡើង​មក​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League ដោយ​មាន​ ៣៦ពិន្ទុ ដែល​ ៣ពិន្ទុ​លើស​ក្លឹប​លេខ ២ Liverpool។ គេ​កម្រ​ឃើញ​ក្លឹប​បិសាច​ក្រហម​នៅ​កំពូល​តារាង​លីគ​ណាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សូម្បី​តែ​ឈរ​បាន ១ប្រកួត​ក៏​ដោយ។ អញ្ចឹង​លើក​ចុង​ក្រោយ​បង្អស់​ United បាន​ស្គាល់​រសជាតិ​ដំបូល​តារាង​នៅ​ឆ្នាំ​ណា?

តាម​ពិត​ទៅ បិសាចក្រហម​ខកខាន​ប៉ះ​ក្លិន​កំពូល​តារាង​លីគ​អង់គ្លេស​អស់​រយៈពេល ៣ឆ្នាំ ៤ខែ​មក​ហើយ។ លើក​ចុង​ក្រោយ​បង្អស់​ដែល​ក្លឹប​នេះ​ឡើង​ទៅ​ដល់​កំពូល​តារាង​គឺ​នៅ​ខែ​កញ្ញា ឆ្នាំ២០១៧ ដោយ​ពេល​នោះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho។ យ៉ាង​ណា​មិញ ក្លឹប​នេះ​នៅ​លេខ ១ បាន​តែ ៤ប្រកួត​ប៉ុណ្ណោះ ដោយ​ចាប់​ពី​សប្ដាហ៍​ទី ៥ទៅ United នៅ​លេខ ២ ក្រោម​អ្នក​ជិត​ខាង City រហូត​ដល់​ចប់​រដូវ​កាល។

លេខមួយ​លើក​នេះ​គឺ​លេខ​មួយ​ក្រោយ​បុណ្យ​គ្រិស្តម៉ាស ដោយ​លើក​ចុង​ក្រោយ​ដែល​ Manchester United លេខមួយ​ក្រោយ​បុណ្យ​នេះ​គឺ​នៅ​ឆ្នាំ២០១២ឯណោះ ដែល​ឆ្នាំ​នោះ​ជា​ឆ្នាំ​លើក​ពាន Premier League។

មាន​មតិ​មួយ​ចំនួន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ថា Man Utd អាច​នឹង​ធ្វើ​បាន​ល្អ​ជាង​ពេល​ណាៗ​ទាំង​អស់​ក្នុង​រជ្ជកាល​របស់​លោក Ole Gunnar Solskjaer៕

ប្រភព៖ BBC | Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម