• 2021-01-13 07:49:30
  • បាល់ទះ

បង្ហើប​ពី​ចំណូល​​កីឡាករ​បាល់ទះ​លំដាប់​ៗ មាន​ខ្លះ​រក​បាន​ជាង​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

  • 2021-01-13 07:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

បាល់ទះ​ជា​ប្រភេទ​កីឡាករ​ពេញ​និយម​មួយ​បែប​នៅ​​ក្នុង​ពិភពលោក។ ប្រទេស​ក្នុង​តំបន់​អាស៊ី​ដូច​ជា ជប៉ុន​និង​កូរ៉េខាងត្បូង​សុទ្ធ​តែ​មាន​លីគ​សម្រាប់​លេង​បាល់ទះ ហើយ​ក៏​សម្បូរ​កីឡាករ​លំដាប់​អន្តរជាតិ​ផង​ដែរ។

មិន​ចាញ់​ប្រភេទ​កីឡា​ផ្សេង​ឡើយ សម្រាប់​កីឡាករ​​បាល់ទះ​លំដាប់​ល្បី​ៗ​​ក្នុង​ពិភពលោក​សុទ្ធ​តែ​អាច​រក​ចំណូល​បាន​ខ្ពស់​ៗ។ ជាក់​ស្ដែង​តាម​ស្ថិតិ​​​មួយ​ស្រង់​ពី​កីឡាករ​១០​រូប​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៨ ឃើញ​ថា​មាន​កីឡាករ​ខ្លះ​អាច​រក​បាន​ដល់​ជាង​១​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​អាជីព។ យ៉ាងណា សម្រាប់​ឆ្នាំ​២០២០ មិន​ទាន់​មាន​ការ​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ។

តោះ​!​ចង់​ដឹង​មាន​នរណា​ខ្លះ សូម​មើល​ខាង​ក្រោម

១០. Ivan Zaytsev - សញ្ជាតិ​អ៊ីតាលី​រក​បាន​ ៦២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

៩. Maxim Mikhaylov – សញ្ជាតិ​រុស្សី​រក​បាន ៧១,៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៨. Matt Anderson – សញ្ជាតិ​អាមេរិក​រក​បាន ៨៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៧. György Grozer សញ្ជាតិ​អាល្លឺម៉ង់​រក​បាន ៨៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៦.  Aleksandar Atanasijevic – សញ្ជាតិ​ស៊ែប៊ី៩២ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៥.  Dmitriy Muserskiy – សញ្ជាតិ​រុស្សី​រក​បាន ៩៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៤. Robertlandy Simón – សញ្ជាតិ​គុយបា​រក​បាន ៩៦,៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៣. Bartosz Kurek – សញ្ជាតិ​ប៉ូឡូញ​រក​បាន ១,១​លាន​ដុល្លារ

២. Earvin N’Gapeth – សញ្ជាតិ​បារាំង​រក​បាន ១,៣៥លាន​ដុល្លារ​

១. Wilfredo Leon – សញ្ជាតិ​ប៉ូឡូញ​រក​បាន ១,៤លាន​ដុល្លារ

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់