• 2021-01-13 02:29:17
  • បាល់ទាត់

ទើប​ឡើង​កំពូល​តារាង​ថ្មីថ្មោង Ole និយាយ​បែប​​ណាមុន​ជួប Liverpool ចុង​សប្ដាហ៍​នេះ

  • 2021-01-13 02:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​និយាយ​ថា ការ​ធ្វើ​ដំណើរ​ទៅ​លេង​ជាមួយ Liverpool នៅ​សប្ដាហ៍​នេះ​នឹង​ក្លាយ​ជា​ការ​សាកល្បង​ដ៏​អស្ចារ្យ​​សម្រាប់​មហិច្ឆតា​​លើក​ពាន​នៃ​ក្រុម​របស់​លោក។

គ្រាប់​បាល់​នាទី​៧១​របស់ Paul Pogba គ្រប់គ្រាន់​ឲ្យ Manchester United យក​ឈ្នះ​លើ Burnley ១-០ ទទួល​បាន​៣​ពិន្ទុ។ ជ័យជម្នះ​នេះ​ ពួក​គេ​បាន​ឡើង​កំពូល​តារាង​ Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៧​ឆ្នាំ។

ប្រកួត​បន្ទាប់​បិសាច​ក្រហម​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​កីឡដ្ឋាន Anfield ដែល​ជា​កន្លែង United មិន​ធ្លាប់​ឈ្នះ​សោះ​ចាប់តាំង​ពី​ខែ មីនា ឆ្នាំ ២០១៦។ Solskjaer បាន​និយាយ​ថា ក្រុម​របស់​លោក​នឹង​ទៅ​ទី​នោះ​ដោយ​ទំនុក​ចិត្ត។

មុន​ការ​ប្រកួត​មក​ដល់ Solskjaer បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា ក្រុម​​ពិត​ជា​មាន​ក្ដី​រំភើប និង​រីករាយ​ទោះ​ស្ថិត​នៅ​ទីកន្លែង​ណា​ក៏​ដោយ។ ពួក​គេ​ដឹង​ថា​ពេល​នេះ​ពួក​គេ​នៅ​ទីណា ហើយ​ដឹង​​ច្បាស់​ Liverpool ជា​ក្រុម​ខ្លាំង​ក្នុង​ប្រទេស ជា​ម្ចាស់​ជើងឯក​ឆ្នាំ​មុន។ នេះ​គឺ​ជា​ការ​ធ្វើ​តេស្ដ​សាកល្បង​ដ៏​អស្ចារ្យ​សម្រាប់ Man Utd។ បញ្ជាក់​ថា United គម្លាត​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ពី Liverpool៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់