• 2021-01-13 01:42:08
  • បាល់ទាត់

ទស្សនា Pogba ទាត់ Volley ស្អាត​ដូច​ផ្កា នាំ United ឡើង​កំពូល​តារាង​លើ Liverpool

  • 2021-01-13 01:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

គ្រាប់​បាល់​ Volley នៅ​វគ្គ​ទី​២​របស់ Paul Pogba បាន​ជួយ Manchester United យក​ឈ្នះ​លើ Burnley ១-០ នាំ​ពួក​គេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​​ពិន្ទុ Premier League។

បិសាច​បាន​បង្ហាញ​ទម្រង់​​លេង​ល្អ​មែនទែន​កាល​ពី​យប់​មិញ ដោយ​បិទ​មិន​ឲ្យ Burnley ទាត់​ចំ​គោលដៅ​សូម្បី​មួយ​ជើង។ យ៉ាងណា Man Utd ត្រូវ​ព្យាយាម​រហូត​ដល់​នាទី​៧១​ទើប​អាច​រក​គ្រាប់​បាល់​បាន ដោយ​ការ​ទាត់ Volley យ៉ាង​ស្អាត​របស់ Pogba ក្រោយ​មាន​ការ​បញ្ជូន​ពី Marcus Rashford។

ជ័យជម្នះ​នេះ United បាន​ហក់​ឡើង​កំពូល​តារាង Premier League ​គម្លាត​៣​ពិន្ទុ​ពី​ក្រុម​លេខ​២ Liverpool។ នេះ​ជា​ការ​ឡើង​កំពូល​តារាង​ជា​លើក​ដំបូង​របស់ Man Utd ក្រោយ​ខកខាន​រយៈពេល​៧​ឆ្នាំ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់