• 2021-01-12 02:34:36
  • បាល់ទាត់

លីគ​បាល់ទាត់​២​ដែល Ozil ចង់​ទៅ​លេង​​ ប្រសិន​បើ​មាន​ជម្រើស​ចាកចេញ​ពី Arsenal

  • 2021-01-12 02:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil បាន​និយាយ​ថា គេ​គ្មាន​ចេតនា​ចង់​ព្យួរ​ស្បែកជើង​ឡើយ ពេល​ដែល​ចាកចេញ​ពី Arsenal ដោយ​មាន​បំណង​​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Fenerbahce ឬ Major League Soccer។

​អតីត​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​កំពុង​តែ​ជួប​រឿង​ពិបាក​ជាមួយ​អាជីព​របស់​គេ​នៅ Arsenal។ លោក Mikel Arteta បាន​ដក​ឈ្មោះ​របស់ Ozil ចេញ​ពី​បញ្ជី​កីឡាករ​​មិន​ឲ្យ​លេង​ទាំង​ក្នុង​លីគ​និង​ពាន​ផ្សេង​ៗ។ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​ខកខាន​មិន​បាន​លេង​ឲ្យ Arsenal ចាប់​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ។​

ថ្មី​ៗ​នេះ Ozil បាន​ចូលរួម​ឆ្លើយ​សំនួរ​លើ​បណ្ដាញ​សង្គម​ Twitter។ មាន​ការ​សាកសួរ​ថា តើ​គេ​នឹង​ចូល​និវត្តន៍​ឬ​យ៉ាង​ណា​ពេល​ដែល​ចេញ​ពី Arsenal។ Ozil បាន​តប​ថា គេ​នឹង​បន្ត​លេង​ដដែល​ពេល​ដែល​ចេញ​ពី​ក្លឹប។ មាន​ប្រទេស​ពីរ​ដែល​គេ​ចង់​ទៅ​លេង​​មុន​ពេល​ចូល​និវត្តន៍​គឺទួរគី​និង​អាមេរិក។

ប្រសិន​បើ​ទៅ​ទួរគី គេ​នឹង​លេង​ជាមួយ​ក្លឹប Fenerbahce សម្រាប់​នៅ​អាមេរិក​គេ​មិន​បាន​បង្ហាញ​ឈ្មោះ​ក្លឹប​ឡើយ។ កន្លង​ទៅ Fenerbahce មាន​ទំនាក់ទំនង​ខ្ពស់​​​​ក្នុង​ការ​ផ្ទេរ​យក Ozil។ សម្រាប់ Ozil ខ្លួន​ឯង​ផ្ទាល់​ក៏​ធ្លាប់​និយាយ​ដែរ​ថា គេ​គាំទ្រ Fenerbahce តាំង​ពី​ក្មេង៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់