/5ffc3f681fc41_1610366820_medium.jpg)
- ច័ន្ទ, 11 មករា 2021 12:09
- បាល់ទាត់
អតីតដៃគូដៃកង Beckham អាចនឹងក្លាយជាគ្រូថ្មីនៅក្លឹប Inter Miami
- ច័ន្ទ, 11 មករា 2021 12:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតដៃគូដៃកង Beckham អាចនឹងក្លាយជាគ្រូថ្មីនៅក្លឹប Inter Miami
ចន្លោះមិនឃើញ
ក្រោយពីលោក Diego Alonso សុំចែកផ្លូវគ្នាជាមួយក្លឹប Inter Miami មានពាក្យល្ហិចល្ហៀងមួយថា លោក Phil Neville ដែលជាគ្រូបង្វឹកក្រុមជម្រើសនារីអង់គ្លេស អាចនឹងក្លាយជាគ្រូបង្គោលរបស់ក្លឹបរបស់លោក David Beckham។
អ្នកជំនាញផ្នែកទីផ្សារកីឡាករលោក Fabrizio Romano បានឲ្យដឹងថា លោក Neville កំពុងតែពិភាក្សាគ្នាជាមួយក្លឹប Beckham ហើយគេរំពឹងថា ខាងក្លឹបនឹងប្រកាសផ្លូវការនៅពេលឆាប់ៗខាងមុខ។
Inter Miami គ្រោងនឹងលេងនៅលីគកំពូលសហរដ្ឋអាមេរិក MLS នៅឆ្នាំ២០២១។
សូមជម្រាបផងដែរថា Neville និង Beckham ធ្លាប់ជាដៃគូជិតស្និទ្ធជាមួយគ្នា ដោយពួកគេទាំងពីរស្ថិតក្នុងជំនាន់ ៩២ Manchester Unitedរបស់លោក Alex Ferguson ហើយធ្លាប់លើកពាន UEFA Champions League រួមគ្នានៅឆ្នាំ១៩៩៩៕