• 2021-01-11 02:18:29
  • បាល់ទាត់

គ្រប់​គ្នា​មិន​ចង់​ជឿ Leeds United ​ចាញ់​ក្រុម​លីគ​ទី​៤ ​ដល់ ៣-០ ​នៅ FA Cup ​

  • 2021-01-11 02:18:29
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

​ក្រុម Leeds United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Crawley Town ​ដល់​ទៅ ​៣-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Marcelo Bielsa ​បាន​ទទួល​មេរៀន​ចូរ​ចត់​មួយ​ហើយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។ ​ជាក់​ស្ដែង ​ពួកគេ​លេង​ចាញ់​ក្រុម​នៅ​លីគ​ទី​៤ ​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ ខណៈ​ដែល​សមាជិក​ម្នាក់​ៗ​លេង​ក្នុង​ការ​ប្រកួត​នេះ​ដូច​គ្មាន​អារម្មណ៍​ទាល់​តែ​សោះ។

​ជ័យជម្នះ​នេះ បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ Crawley Town ​ហើយ ព្រោះ​កម្រិត​លេង​របស់​ពួកគេ​ធម្មតា​ៗ​ប៉ុណ្ណោះ តែ​អាច​យក​ឈ្នះ​ក្រុម​លេង​នៅ​លីគ​កំពូល Premier League ​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់