• 2021-01-09 10:05:54
  • ព័ត៌មាន

ទឹកដោះគោសុទ្ធ គិរីសួគ៌ ក្លាយជាដៃគូសហការឧបត្ថម្ភផ្លូវការរបស់ក្លឹបបាល់ទាត់ Angkor Tiger

  • 2021-01-09 10:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលទឹកដោះគោសុទ្ធគិរីសួគ៌ របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. បានក្លាយជា ដៃគូសហការឧបត្ថម្ភផ្លូវការរបស់ក្លឹបបាល់ទាត់ Angkor Tiger សម្រាប់រដូវកាលថ្មី ឆ្នាំ២០២១ នេះ។

ទឹកដោះគោសុទ្ធគិរីសួគ៌ ផលិតចេញពីកសិដ្ឋានញ្ចឹមគោយកទឹកដោះធំជាងគេ និងទំនើបជាងគេនៅកម្ពុជា។ ដោយសារទឹកដោះគោសុទ្ធ មានគុណប្រយោជន៍ច្រើនបំផុតចំពោះសុខភាព ជាពិសេសចំពោះអ្នកលេងកីឡា ទើបក្លឹបបាល់ទាត់ Angkor Tiger បានសម្រេចស្វែងរកការសហការឧបត្ថម្ភពីទឹកដោះគោសុទ្ធគិរីសួគ៌។ ក្រោយការសហការនេះ ក្រុមកីឡាកររបស់ Angkor Tiger នឹងបានទទួលទានទឹកដោះគោសុទ្ធរបស់ខ្មែរ ពេញមួយរដូវកាលតែម្ដង បន្ថែមលើអត្ថប្រយោជន៍ផ្សេងទៀត ដែលក្លឹប និងក្រុមហ៊ុន បានផ្ដល់ឲ្យគ្នាទៅវិញទៅមក។

លោក Akihiro Kato ប្រធានក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ វិញ បានលើកឡើងផងដែរថា៖ "នៅពេលខ្ញុំបានទៅ Kirisu Farm លើកដំបូង ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំណេះដឹង និងបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែលល ដែលមាននៅទីនោះ។ ចំពោះទឹកទឹកដោះគោវិញក៏មានរសជាតិឆ្ងាញ់ និងស្រស់។ កាលខ្ញុំនៅជាសិស្ស ខ្ញុំផឹកទឹកដោះគោមួយកែវតូចជារៀងរាល់ថ្ងៃ ហើយកំពស់របស់របស់ខ្ញុំបានកើនឡើងលើស ១០សង់ទីម៉ែត្រ ក្នុងរយៈពេលមួយឆ្នាំ"។

លោកបន្តថា៖ "ពួកយើងសហការជាមួយ Kirisu Farm ដើម្បីធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា"។

សូមបញ្ជាក់ផងដែរថា ទឹកដោះគោសុទ្ធគិរីសួគ៌ ពិសេស ប្លែកពីទឹកដោះគោស្រស់ធម្មតា ដោយសារ តែវា បានឆ្លងកាត់ ការ ត្រួតពិនិត្យគុណភាព គ្រប់ ដំណាក់កាលទាំងអស់ នៅក្នុង រោងចក្រ ស្ដង់ដា និងទំនើបបំផុត មុន ដាក់ លក់ លើទីផ្សារ។ អ្វីដែលពិសេសទៀតនោះ គឺទឹកដោះគោ សុទ្ធគិរីសួគ៌ គ្មានបន្ថែម សារធាតុ ណាមួយ ដើម្បី ជួយបន្ថែមរសជាតិ ពណ៌ ឬក្លិននោះទេ ពោលគឺសុទ្ធ ១០០% ពីពូជគោ យកទឹកដោះ Holstein ដែលល្បីបំផុត ក្នុងលោក៕

មតិយោបល់