• 2021-01-08 09:57:53
  • ព័ត៌មាន

Ramos ចូល​រួម​ក្នុង​បាតុកម្ម​ចូល​កាន់កាប់​សភា​អាមេរិក​ដែរ​ឬ?

  • 2021-01-08 09:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ ពិភពលោក​កំពុង​តែ​ផ្អើល​រឿង​អ្នក​គាំទ្រ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ ដូណាល់ ត្រាំ ចូល​លុកលុយ​វិមាន​សភា​សហរដ្ឋអាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ មជ្ឈដ្ឋាន​បាល់ទាត់​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ នៅ​ពេល​ដែល​មាន​បុរស​ម្នាក់​មាន​ភិនភាគ​ស្រដៀង​នឹង ខ្សែ​ការពារ​អេស្ប៉ាញ Sergio Ramos មាន​មុខ​នៅ​វិមាន​កាពីតូល ព្រម​ទាំង​ផ្ដល់​កិច្ច​សម្ភាស​ឲ្យ​ទូរទស្សន៍ ABC កាល​ពី​ថ្ងៃ​ពុធ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ មជ្ឈដ្ឋាន​បាល់ទាត់​នាំ​គ្នា​កំប្លែង​ថា៖ " Ramos ចូល​រួម​តវ៉ា​រឿង​សន្លឹក​ឆ្នោត ដោយសារ​តែ​ចង់​ឲ្យ​លោក​ត្រាំ​បន្ត​តំណែង នោះ​ភាគ​ហ៊ុន​របស់​ Real Madrid នឹង​កើន​ឡើង ដែល​ធ្វើ​ឲ្យ​ប្រាក់ខែ​របស់​គេ​ឡើង​ដែរ " ។

យ៉ាងណាមិញ Ramos ពិត​ប្រាកដ​កំពុង​តែ​ហាត់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ដោយ​មាន​ព័ត៌មាន​ថា​មាន​បញ្ហា​ជាមួយ​ Real Madrid រឿង​ត​កុងត្រា​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់