• 2021-01-07 13:41:46
  • ព័ត៌មាន

ឡើង​កាន់ Man Utd បាន ២ឆ្នាំ Solskjaer ចាញ់​វគ្គ Semi Final ៤ដង

  • 2021-01-07 13:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​ឡើង​ដឹកនាំ​ក្លឹប Manchester United តាំង​ពី​ខែ​​ធ្នូ ឆ្នាំ២០១៨ មក។ តាំង​ពី​ធ្វើ​ជា​អ្នក​ចាត់ការ​មក លោក​ដឹកនាំ​ឲ្យ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ ៤ដង តែ ចាញ់​ទាំង ៤ដង។

នៅ​ឆ្នាំ​ដំបូង​របស់​លោក​ពេល​កាន់​ត​ពី​លោក Jose Mourinho លោក​មិន​បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ណា​ទេ តែ​ក្នុង​ឆ្នាំ​ទី២​របស់​លោក ក្លឹប Manchester United ឡើង​ទៅ​កាន់​វគ្គ Semi រហូត​ទៅ​ដល់​ ៣ដង​។

ក្នុង​ឆ្នាំ២០២០ Manchester United ឡើង​ទៅ​ជួប​ Manchester City នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​ខារ៉ាបាវ។ នៅ​កាល​នោះ​ក្លឹប​ត្រកូល​ Manchester លេង​ ២ជើង ដោយ City ឈ្នះ ៣-១ ឯ United បាន​ឈ្នះ​ម្ដង​ក្នុង​លទ្ធផល ១-០។

ឆ្នាំ​ដដែល Man Utd បាន​ទៅ​ជួប Chelsea នៅ​ក្របខ័ណ្ឌ​ពាន FA Cup តែ​ចាញ់​តោ​​ខៀវ​ ៣-១ ហើយ​នៅ​ចុង​រដូវ​កាល​ជួប Sevilla នៅ​ក្របខ័ណ្ឌ UEFA Europa League និង​ចាញ់ ២-១។

លុះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ចុង​ក្រោយ​នេះ បិសាច​ក្រហម​សង្ឃឹម​ខ្ពស់​ថា​នឹង​ឈ្នះ City ដោយ​រឿង​កូវីដ-១៩ តែ​អកុសល​អី​ចាញ់ ២-០ ព្រោះ​គ្រាប់​នៅ​តង់​ទី២៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់