- 2020-12-24 04:27:00
- បាល់ទាត់
ឃើញក្រុមធ្លាក់ស្ទើរដល់បាត Ozil ចេញមុខនិយាយរឿងក្នុងចិត្ត
- 2020-12-24 04:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញក្រុមធ្លាក់ស្ទើរដល់បាត Ozil ចេញមុខនិយាយរឿងក្នុងចិត្ត
ចន្លោះមិនឃើញ
Mesut Ozil មិនបានដាក់ការស្ដីបន្ទោសលើ Arsenal ដែលមិនឲ្យខ្លួនបានលេងនោះទេ។ ផ្ទុយទៅវិញគេពិតជាចង់ជួយក្រុមឲ្យគេចចេញពីស្ថានភាពកំពុងធ្លាក់ដុនដាបនាពេលបច្ចុប្បន្ន។
កីឡាករសញ្ជាតិអាល្លឺម៉ង់មិនត្រូវបាន Arsenal បញ្ចូលក្នុងបញ្ជីកីឡាករសម្រាប់លេងនៅ Premier League និង Europa League ឡើយ។ គេបានត្រឹមតែមើលក្រុមលេងនៅឯផ្ទះ ដូចជាគេអ្នកគាំទ្រធម្មតាប៉ុណ្ណោះ។
ក្រុមលោក Miket Arteta ទើបតែធ្លាក់ចេញពីពាន League Cup កាលពីដើមសប្ដាហ៍នេះ និងគម្លាតតែ៤ពិន្ទុគត់ពីក្រុមនៅតំបន់កាត់ចោល។ សាកសួរទៅកាន់ Ozil តើសប្បាយចិត្តទេ ពេលដែល Arsenal បញ្ឈរជើងចោលបែបនេះ?
កីឡាករវ័យ៣២ឆ្នាំបានតបថា៖"វាគឺជាពេលដ៏លំបាកសម្រាប់គ្រប់គ្នាក្នុងក្លឹបពេលនេះ មិនមែនតែខ្ញុំម្នាក់ទេ។ ស្ថានភាពពេលនេះគឺស្មុគស្មាញសម្រាប់គ្រប់គ្នា។ ប្រាកដណាស់ ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយក្រុមបាន ជាពិសេសពេលនេះ។ ប៉ុន្តែព្រោះតែខ្ញុំមិនមានឱកាស ខ្ញុំអាចត្រឹមសង្ឃឹមថា ពួកយើងនឹងទទួលបានលទ្ធផលល្អឆាប់ៗម្ដងទៀត"៕