• 2020-12-24 02:55:27
  • បាល់ទាត់

ចាប់​ឆ្នោត​ League Cup វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Man Utd ប៉ះ Man City

  • 2020-12-24 02:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​​តំណែង​ជើងឯក Manchester City នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប Manchester United ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន League Cup។

ក្រុម​មក​ពី​លីគ Championship គឺ Brentford ដែល​ជា​ក្រុម​មាន​លំដាប់​ទាប​ជាង​គេ​ក្នុង​វគ្គ​នេះ​ត្រូវ​ប៉ះ​ជាមួយ Spurs។ សម្រាប់​រដូវ​កាល​នេះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ ខុស​ពី​​រាល់​ដង​លេង​ពីរ​ជើង ដើម្បី​សម្រួល​​កុំ​ឲ្យ​មាន​ការ​ប្រកួត​ច្រើន​ពេក។

ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​លេង​នៅ​ថ្ងៃ​ទី ៤ ខែ មករា ឆ្នាំ​ ២០២១។ United បាន​ឡើង​មក​កាន់​វគ្គ​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ Everon ២-០ ខណៈ Spurs ឈ្នះ Stoke City ៣-១៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី