• 2020-12-22 12:09:57
  • បាល់ទាត់

Casillas បាន​មក​បន្ត​អាជីព​នៅ​ Real Madrid

  • 2020-12-22 12:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Iker Casillas នឹង​​ត្រលប់​មក​បន្ត​អាជីព​នៅ​​ Real Madrid វិញ​ នេះ​បើ​យោង​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

អតីត​អ្នកចាំទី​រូប​នេះ​ ត្រូវ​បាន​ក្លឹប​ខាង​លើ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ ជំនួយការ​អគ្គនាយករបស់​ក្លឹប​នេះ​។

ដំណឹង​ល្ហិចល្ហៀង​ថា​ Casillas នឹង​ចូល​មក​ជួយ​ក្លឹប​ Real វិញ​ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​លើក​យក​មក​និយាយ​តាំង​ពី​ខែ​ កក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​។

តែ​យ៉ាង​ណា​ ដំណឹង​ខាង​ពិត​ជា​ដំណឹង​ពិត​ប្រាកដ​ ដោយ​ការ​មក​ក្លឹប​នេះ​វិញ​ ខាង​ Real ក៏​បាន​ថ្លែង​អំណរ​គុណ​គេ​យ៉ាង​ខ្លាំង​​ និង​បាន​សរសើរ​ថា​ ជា​អតីត​អ្នក​ចាំ​ទី​ដ៏​ខ្លាំង​មួយ​រូប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Casillas ធ្លាប់​ជា​អ្នក​ចាំ​ទី​ឲ្យ​ Real តាំង​ពី​ឆ្នាំ​ ១៩៩៩ ដល់​ឆ្នាំ​ ២០១៥​៕

ប្រភព៖ Real Madrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់