• 2020-12-18 11:18:37
  • ព័ត៌មាន

ខ្សែ​បម្រើ​ហុងគ្រី​មួយ​រូប ផ្លាស់​ពី​ក្លឹប​គោជល់​អូទ្រីស ទៅ​កាន់​គោជល់​អាល្លឺម៉ង់

  • 2020-12-18 11:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ហុងគ្រី​កីឡាករ Dominik Szoboszlai បាន​ផ្លាស់​ពី​ក្លឹប RB Salzburg នៃ​ប្រទេស​អូទ្រីស​ទៅ​កាន់​ក្លឹប RB Leipzig នៃ​ប្រទេស​អាល្លឺម៉ង់​ជាមួយ​នឹង​កុងត្រា​រយៈពេល ៤ឆ្នាំ​កន្លះ នេះ​បើ​តាម​គេហទំព័រ​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga។

ទំព័រ​ផ្លូវការ​ៗ​ទាំង​ក្លឹប​ទាំង​ពីរ និង​ Bundesliga មិន​បាន​បញ្ចេញ​ពី​តម្លៃ​ក្នុង​ការ​ផ្ទេរ​កីឡាករ​កើត​ឆ្នាំ២០០០ រូប​នេះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា កីឡាករ​រូប​នេះ​នឹង​ទៅ​លេង​នៅ​ខែ​មករា។

អតីត​មិត្ត​រួម​ក្រុម​របស់​ខ្សែ​ប្រយុទ្ធ Erling Braut Haaland រូប​នេះ​បាន​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា Real Madrid និង​ Bayern Munich ជា​ដើម តែ​ក្លឹប RB Leipzig បាន​ធ្វើការ​ផ្ទេរ​យ៉ាង​​ភ្ញាក់ផ្អើល​។

សូម​ជម្រាប​ផង​ដែរ RB Leipzig ដែល​មាន​ឈ្មោះ​ពេញ RasenBall Leipzig (ទីលាន​បាល់ទាត់ Leipzig) ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ ៩៩% របស់​ក្រុមហ៊ុន​គោជល់ Red Bull ដូច​គ្នាន​នឹង Salzburg ផង​ដែរ៕

ប្រភព៖ Bundesliga ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់