• 2020-12-16 13:04:17
  • បាល់ទាត់

Joao Felix បង្ហាញ​សកម្មភាព​ខឹង​នឹង​ Simeone ផ្ទាល់ៗ​លើ​ទីលាន​ប្រកួត

  • 2020-12-16 13:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madrid កីឡាករ​ Joao Felix ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ បញ្ចេញ​សកម្មភាព​ខឹង​សម្បា​មិន​ពេញ​ចិត្ត​នឹង​ លោក​ Diego Simeone គ្រូ​បង្គោល​របស់​ខ្លួន​កាល​ពី​ប្រកួត​តទល់​ចាញ់​​ក្លឹប​ Real Madrid ២-០ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

មូល​ហេតុ​ដែល​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ បញ្ចេញ​សកម្មភាព​ខឹងសម្បា​បែប​នេះ​ ដោយ​សារ​តែ​លេង​សុខៗ​នៅ​ពាក់​កណ្ដាល​ម៉ោង​ប្រកួត​ គ្រូ​បង្គោល​ខាង​លើ​ក៏​បាន​ប្ដូរ​គេ​ចេញ​។

យ៉ាង​ណា​មិញ​ បើ​យោង​តាម​ប្រភពដដែល​នេះ ខ្សែ​ប្រយុទ្ធ​ Felix មិន​ដែល​បង្កើត​ទំនាក់ទំនង​ល្អ​ជា​មួយ​ លោក​ Simeone ទេ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់