- 2020-12-15 11:41:12
- បាល់ទាត់
Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំ
- 2020-12-15 11:41:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំ
ចន្លោះមិនឃើញ
ទីប្រឹក្សាផ្នែកបច្ចេកទេសក្លឹប Chelsea លោក Petr Cech បានបង្ហាញខ្លួននៅលើទីលានសមរភូមិបៃតងជាលើកដំបូងឲ្យតោខៀវ ក្រោយខកខានអស់ជាង ៥ឆ្នាំ។
បុរសជនជាតិឆេក វ័យ៣៨ឆ្នាំ បានលេងក្នុងប្រកួតយុវជនអាយុក្រោយ ២៣ឆ្នាំ ក្នុងប្រកួតទល់នឹងក្លឹប Tottenham Hotspur។ ការប្រកួតនេះបានបញ្ចប់ដោយ Chelsea បានឈ្នះក្នុងលទ្ធផល ៣ ទល់ ២។
លោក Cech បានបង្ហាញចំណាប់អារម្មណ៍ក្នុងបណ្ដាញ Instagram របស់ខ្លួនថា លោកនៅប្លែកក្នុងខ្លួននៅឡើយក្នុង ២០នាទីដំបូង ខណៈ “ប្រព័ន្ធប្រកួត” របស់លោកនៅតែមិនស៊ាំ ប៉ុន្តែលុះលេងកាន់តែយូរទៅ លោកមានភាពសប្បាយចិត្តវិញដែលបានត្រលប់មកវិញ។
Cech បានចូលនិវត្តន៍ពីពិភពបាល់ទាត់កាលពីខែឧសភា ឆ្នាំ២០១៩។ ក្រោយសម្រាកអស់ជាង ១ឆ្នាំ លោកក៏ត្រូវបាន Chelsea តែងតាំងជាទីប្រឹក្សាក្លឹបទទួលបន្ទុកខាងបច្ចេកទេស៕