• 2020-12-14 02:06:33
  • បាល់ទាត់

សុខ សុវណ្ណ​ ​ទម្លាយ​​មូលហេតុ​ចូល​និវត្តន៍​​ពី​បាល់ទាត់​ត្រឹម​វ័យ ៣០ ឆ្នាំ

  • 2020-12-14 02:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​អតីត​ខ្សែ​ការពារ​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា សុខ សុវណ្ណ ទម្លាយ​មូលហេតុ​ចូលនិវត្តន៍​ពី​បាល់ទាត់​ត្រឹម​វ័យ ៣០ ឆ្នាំ​ ​ក្រោយ​ចាប់​ផ្ដើម​អាជីព​នេះ​ចំនួន ២០ ឆ្នាំ។

​ខ្សែ​ការពារ​របស់​វិសាខា​បាន​ប្រកាស​កាល​​ពី​ពេល​ថ្មី​ៗ​នេះ សម្រេច​ចាក​វិញ​ពី​សមរភូមិ​បាល់ទាត់​ ។ អតីត​ខ្សែ​ការពារ​បឹង​កេត​រូប​នេះ​​បាន​ប្រាប់​ពី​រឿង​ហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ចាក​ចេញ​ពី​វិស័យ​នេះ​ថា​ «បាទ​បង​! តាម​ពិត​ខ្ញុំ​​ឈប់​នេះ​ គឺ​ដោយសារ​គ្រួសារ​​គាត់​ចង់​ឲ្យ​ឈប់​ ​ព្រោះ​ពួក​គាត់​អាណិត​ខ្ញុំ​ ដែល​ឃើញ​ខ្ញុំ​មាន​របួស​ត្រូវ​វះកាត់​ធ្ងន់ធ្ងរ​។ ចឹង​ហើយ​ក៏​ឈប់​ទៅ​បង»។

​សុខ សុវណ្ណ ​មិន​ទាន់​កំណត់​គោលដៅ​របស់​ខ្លួន​បាន​១០០ % ក្នុង​ការ​ប្រកប​ការងារ​ថ្មី​​ឡើយ បើ​ទោះ​បាន​ប្រកាស​លា​ឈប់​ពី​បាល់​ទាត់​​ហើយ​ក្ដី​។ រំលឹក​ថា​​ខ្សែ​ការពារ​ខាង​លើ​ បាន​រង​របួស​ធ្ងន់ធ្ងរ​ដាច់​សរសៃ​ជង្គង់ ACL ​អំឡុង​ប្រកួត​ទល់​ក្រុម​ Soltilo Angkor ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​ ​រហូត​មក​ដល់​ពេល​​នេះ​​របួស​​របស់​គេ​បាន​ជា​សះស្បើយ ១០០ %​៕​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី