• 2020-12-11 02:44:51
  • បាល់ទាត់

Rashford ​ថា​ទោះ Man Utd ​ធ្លាក់​យ៉ាង​ណា ​ក៏​មិន​ចង់​ចាកចេញ​ពី​ទី​នេះ​ដែរ​

  • 2020-12-11 02:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Marcus Rashford ​គ្រោង​ចំណាយ​អាជីព​បាល់ទាត់​របស់​ខ្លួន​ទាំង​អស់​នៅ​ក្រុម Manchester United ​បើ​ទោះ​ជា​ក្លឹប​នេះ​ធ្លាក់​ឬ​មិន​ធ្លាក់​ក៏​ដោយ។

​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ទៅ​ហើយ​នៅ​ក្រុម Man Utd ​ក្រោយ​ពី​ត្រូវ​បាន​យក​ចេញ​ពី​ថ្នាល​យុវជន​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។ ​Rashford ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម ដើម្បី​រក​គ្រាប់​បាល់ ​ហើយ​រូបគេ​ក៏​បាន​ចេញ​មុខ​មក​អះអាង​ថា​នឹង​មិន​ចាកចេញ​ពី​ក្លឹប​នេះ​ទៅ​លេង​ឱ្យ​ក្រុម​ដទៃ​ឬ​គូ​ប្រជែង​នៅ Premier League ​ដែរ។

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ដែល​មើល​រំលង Manchester United ​ឡើយ ​តាំង​ពី​ក្មេង​មក។ ខ្ញុំ​តែងតែ​ព្យាយាម​ឱ្យ​បាន​ល្អ​បំផុត​ដើម្បី​ជួយ​ក្រុម និង​សង្ឃឹម​ថា​ខ្ញុំ​នឹង​បាន​នៅ​ទី​នេះ​រហូត​ទៅ ​បើ​ទោះ​ជា​ក្លឹប​នៅ​កម្រិត​ណា​ក៏​ដោយ”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់