• 2020-12-11 02:30:41
  • បាល់ទាត់

​មូលហេតុ​ធំ​ៗ​ ២ នាំ​ឲ្យ​ បឹង​កេត​ ចង់​​​យក​អូឡាំពិក​ធ្វើ​ម្ចាស់​ផ្ទះ​លេង AFC Cup

  • 2020-12-11 02:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​បឹង​កេត​ នឹង​ត្រូវ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ AFC Cup វគ្គ​៣២​ក្រុម​ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០២០ ។

ក្លឹប បឹង​កេត (រូបថត៖ បឹង​កេត)

​ទាក់​ទង​ការ​ចូល​រួម​ពាន​ខាង​លើ​ដំបូង​ឡើយ​ បឹង​កេត ​បាន​ស្នើ​ទៅ​សហព័ន្ធ​ ដោយ​​គ្រោង​ប្រើ​កីឡដ្ឋាន​ Cambodian Airway ​របស់​ខ្លួន។ ​ប៉ុន្តែ​ដោយ​សារ​ហេតុ​ផល​ពីរ​ធំ​ៗ​​គឺ​ការ​បំពាក់​ភ្លើង​មិន​ទាន់​ពេល​វេលា និង​កន្លែង​អង្គុយ​មាន​ចំនួន​តិច​ ទើប​ប្រធាន​ក្លឹប​លោក​ស្រី​ ពុធ ធីតា សម្រេច​ស្នើ​សុំ​ប្ដូរ​មក​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​វិញ។

ប្រធាន​ក្លឹប​ខាង​​លើ​ពន្យល់​បន្ថែម​ថា ​អ្នក​គាំទ្រ​របស់​បឹង​កេត​មាន​ចំនួន​ច្រើន​គួរសម​ ស្រប​ពេល​ក្លឹប​បឹង​កេត​អាច​ផ្ទុក​អ្នក​ទស្សនា​ត្រឹម ២៥០០ នាក់​។ ចំណែក​ការ​បំពាក់​ភ្លើង​គឺ​រអាក់រអួល​ដោយសារ​ កូវីដ ១៩ ផ្ទុះ​ឡើង​វិញ ទើប​ធ្វើ​ឲ្យ​ខាត​ពេល​វេលា។

​ក្លឹប​​​នៅ​លីគ​កំពូល​កម្ពុជា​មាន​ពីរ​ក្លឹប​ដែល​បាន​ទៅ​លេង​ពាន​ AFC Cup 2021 គឺ​បឹង​កេត​លេង​វគ្គ ៣២ ចុង​ក្រោយ ស្រប​ពេល ​វិសាខា ​ដែល​ជា​ជើង​ឯក​ Hun Sen Cup 2020 ​ទទួល​បាន​កៅអី​​លេង​វគ្គ​ជម្រុះ ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី