- 2020-12-09 02:36:44
- បាល់ទះ
មិនធម្មតា! កែវ សុខផេង មិនត្រឹមលេងបាល់ទាត់ល្អទេ បាល់ទះក៏មិនណយដែរ
- 2020-12-09 02:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! កែវ សុខផេង មិនត្រឹមលេងបាល់ទាត់ល្អទេ បាល់ទះក៏មិនណយដែរ
ចន្លោះមិនឃើញ
កែវ សុខផេង ជាខ្សែប្រយុទ្ធដ៏ល្អមុតស្រួចរបស់ក្លឹបបាល់ទាត់វិសាខា និងជម្រើសជាតិកម្ពុជា មានបទពិសោធន៍ជោគជាំ ក្នុងការប្រកួតនានាទាំងក្នុង និងក្រៅប្រទេស។ ទាំងនេះគឺជាអ្វីដែលប្រិយមិត្តធ្លាប់ដឹង ធ្លាប់ឃើញ ប៉ុន្តែអ្វីដែលអ្នកកម្រឃើញ ឬមិនធ្លាប់ឭនោះ គឺសុខផេងក៏ជាស្មាត់បាល់ទះល្អមួយរូប។
លេងបាល់ទះគីឡូប្រហាក់ប្រហែលគ្នា អតីតសមាជិកក្លឹបបឹងកេត និងភ្នំពេញក្រោន ជាស្មាត់ស្ដាំដែលអាចលោតស្រាលហើយខ្ពស់ មានសមត្ថភាពវៃលើបាំង ម៉ាត់ខ្សែត្រង់ ត្រាវែវែង និងបាល់ត្រាវែខ្លីបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើរនាំង វាយ សឺវីសលោតស្ទើរប្រអប់ (សឺវីសដើរ) និងគប់សឺវីសបានល្អដូចគ្នា។
បើអ្នកចង់ដឹងថា ប្អូនប្រុសបង្កើតលោក កែវ សុខងន អ្នកចាត់ការទូទៅក្លឹបភ្នំពេញក្រោន មានសមត្ថភាពលេងបាល់ទះល្អកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖