• 2020-12-07 02:31:16
  • បាល់ទាត់

Vardy ​បាន​កាត​លឿង ​ក្រោយ​អបអរ​ទៅ​ទាត់​បំបាក់​បង្គោល​បាល់​ជ្រុង​

  • 2020-12-07 02:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Vardy ​ទទួល​បាន​កាត​លឿង ​បន្ទាប់​ពី​រូបគេ​អបអរ​គ្រាប់​បាល់ ដោយ​លោត​ទៅ​ទាត់​បង្គោល​បាល់​ជ្រុង​បាក់​ខ្ទេច​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រុម Leicester City ​បាន​យក​ឈ្នះ​លើ​ក្រុម ​Sheffield United ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ ​ដែល​គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ Vardy ​នៅ​នាទី​៩០។ ​មួយ​គ្រាប់​ជួយ​ក្រុម​បាន​៣​ពិន្ទុ​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​កីឡាករ​អង់គ្លេស​រូប​នេះ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​ដោយ​បាន​រត់​ទៅ​អបអរ​ទាត់​បង្គោល​បាល់​ជ្រុង​បាក់​ខ្ទេច​តែ​ម្ដង។ ​ទង្វើ​នេះ ​លោក​អាជ្ញាកណ្ដាល​ក៏​សម្រេច​ផ្ដល់​កាត​លឿង​ឱ្យ​រូបគេ​មួយ​ផង​ដែរ។

​ក្រុម Leicester City ​នា​ពេល​បច្ចុប្បន្ន​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង Premier League ​ក្រោយ​ឆ្លង​កាត់​១១​ប្រកួត ​មាន​២១​ពិន្ទុ។ ​នា​រដូវ​កាល​នេះ ​ក្រុម​ច្រើន​មែនទែន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្ពស់ ​ដោយ​ក្រុម​លេខ​១ ​Spurs ​មាន​ពិន្ទុ​ត្រឹម​តែ​២៤​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់