• 2020-12-04 03:45:35
  • បាល់ទាត់

“ឲ្យ Mesut មក​លេង​វិញ​មក" ជា​សារ​អ្នក​គាំទ្រ​ម្នាក់​​សំណូម​ពរ​ទៅ Arteta

  • 2020-12-04 03:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Arsenal ​ម្នាក់​បាន​ឆ្លៀត​ឱកាស​​ក្នុង​ការ​វិល​​ត្រឡប់​​របស់​ពួក​គេ​មក​កាន់​កីឡដ្ឋាន Emirates វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​៩​ខែ ដោយ​គាំទ្រ​ចង់​​ឲ្យ​ Mesut Ozil បាន​លេង​វិញ។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​បាន​ខ្ទាត់​ចេញ​ពី​បញ្ជី​​កីឡាករ​សម្រាប់​លេង​នៅ​ពាន​ Premier League និង Europa League ​ប្រកាស​ដោយ​លោក Mikel Arteta សម្រាប់​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង។ Ozil ខកខាន​បង្ហាញ​វត្តមាន​ឲ្យ​កាំភ្លើង​ធំ ចាប់​តាំង​ពី​ជ័យជម្នះ ១-០ ក្នុង​ផ្ទះ​​ខ្លួន​ឯង​លើ West Ham កាល​ពី​ខែ មីនា។ ប៉ុន្តែ​​គេ​នៅ​​ជា​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ម្នាក់​នៅ​ក្លឹប​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

​ប៉ុន្តែ​​បន្ទាប់​ពី​អ្នក​គាំទ្រ​២០០០​នាក់​​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​​ក្នុង​ការ​ប្រកួត​រវាង Arsenal ជាមួយ Rapid Vienna ​កាល​ពី​យប់​មិញ បដា​មួយ​បាន​លើក​ឡើង​​ដោយ​សរសេរ​ថា “ឲ្យ Mesut មក​លេង​វិញ​មក"។ តាម​ពិត​ទៅ Ozil ក៏​ធ្លាប់​បង្ហាញ​ចេតនា​ចង់​មក​លេង​ឲ្យ​ Arsenal ជា​ថ្មី​ម្ដង​ទៀត​ដែរ ខណៈ​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​​ជាមួយ​ឈុត​ធំ​​នៅ​ឡើយ​ទេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់