• 2020-12-02 09:18:31
  • បាល់ទាត់

មកដល់ហើយ! ការប្រកួត​ NET 2020 ​រក​អ្នក​ខ្លាំង​ឆ្ពោះ​ទៅ​ MATIC 2021 ​ប្រាក់​រង្វាន់​សរុប​ជិត​៣​ម៉ឺន​ដុល្លារ​

  • 2020-12-02 09:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ AK2 Online​ ថ្នាក់​ជាតិ ​ស្វែង​រក​អ្នក​ខ្លាំង​ទៅ​ប្រកួត MATIC 2021 ​កាន់​តែ​កៀក​មែនទែន​ហើយ ដោយ​ចាប់​ផ្ដើម​ប្រកួត Online ​ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ​តែ​ម្ដង។

​ដោយ​មានការគាំទ្រពីប្រិយមិត្ត AK2 ​ជាច្រើនផងដែរនោះ​ ការប្រកួតវគ្គជម្រុះ ​N.E.T 2020​ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​ដែលមាន​ ៤សប្ដាហ៍ ​ចាប់ពីថ្ងៃទី៧ ខែធ្នូ ​​​ដល់ថ្ងៃទី៣ ​ ខែមករា ​ឆ្នាំ២០២១ នេះ​តទៅ​ ។​ ការ​ប្រកួត​នេះ ​ពុំមានធ្វើការចុះឈ្មោះនោះទេ ​គឺធ្វើការប្រកួតដោយសេរី​ អាស្រ័យ​លើ​ការ​កំណត់​ការ​ប្រកួត​នៅលើ Point Team Challenge ។​ សំរាប់​ការប្រកួត ROAD TO MATIC 2021 នេះគឺ​មាន​រង្វាន់​សរុប​ចំនួន ២៧ ០០០​ដុល្លារ​។

សម្រាប់​ការប្រកួត​នេះ​ផងដែរដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយ​តម្រូវ​អោយ​មានការ​ប្រកួត​ធ្វើឡើង​ជាលក្ខណៈ​ Online ដើម្បី​បញ្ចៀស​ពី​ការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។​

សម្រាប់​ការ​ប្រកួត​វគ្គជម្រុះថ្នាក់ជាតិ ​N.E.T 2020 នេះ​នឹងកំណត់យកកំពូលពិន្ទុ ​Clan ​ទាំង ​១០​ ប្រចាំ​សប្តាហ៍ (អំឡុង​ពេល​ ៤សប្ដាហ៍ )។ Clan ទាំង ១០ នឹង​យក​តែ​៨​ក្រុម ប៉ុណ្ណោះ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​ ដើម្បីយក​ទៅប្រកួត​ជម្រុះ​ Offline LAN Tournament ហើយ​យកជើង​ខ្លាំង​ចំនួន ​២ក្រុម ដែល​តំណាង​អោយ​ព្រះ​រាជា​ណាចក្រកម្ពុជា ​ទៅ​ចូលរួម​ការ​ប្រកួត​ MATIC 2021 ជាមួយ​បណ្ដា​ប្រទេស​ចំនួន ​៣​ទៀត មាន​ដូចជា​ ថៃ ម៉ាឡេស៊ី ​និង​ចិន។​

​ការ​ដេញ​ពិន្ទុនៅក្នុង ​Team Challenge ដែលមាន ៤សប្ដាហ៍ ដោយបូកពិន្ទុក្នុង ១សប្តាហ៍ម្ដងៗ ហើយក្រុមការងារធ្វើការរក្សាពិន្ទុរបស់ Clan នីមួយៗ ទុកបូកចូលទាំង ៤ សប្តាហ៍។

  • សប្តាហ៍ទី ១ ចាប់ពីថ្ងៃទី ៧​ ដល់​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ ២០២០

  • សប្តាហ៍ទី ២ ចាប់ពីថ្ងៃទី​ ១៤ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០

  • សប្តាហ៍ទី ៣ ចាប់ពីថ្ងៃទី ២១ ដល់​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ ២០២០

  • សប្តាហ៍ទី ៤ ចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ដល់​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ២០២១

ក្រុម​ទាំង​ ៨​គឺត្រូវអោយ​ Captain Clan នីមួយៗ​កំណត់​សមាជិក​របស់ខ្លួនប្រចាំ​ Clan ដើម្បី​ចូលរួម​ការ​ប្រកួត​ជម្រុះវគ្គ ​៨ក្រុម Offline LAN Tournament រី​ឯ​ការប្រកួតគិតយកកំពូល Clan​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ​ឬ High Point Clan Ranking ដែល​មាន​នៅ​ក្នុង​តារាង​ Team Challenge ។

ការ​កំណត់​ដេញ​ពិន្ទុ​យក​១០ Clan ធ្វើការ​ដេញ​គ្នាយក​ ៨ក្រុម​ និងជម្រុះទម្លាក់ ២ក្រុមចេញ ហើយ​ក្នុង​ ១ Clan តម្រូវ​អោយ​ចម្រាញ់​ចេញពី​សមាជិក ក្នុងមួយ Clan នោះ យកបានតែសមាជិកចំនួន ៥​នាក់​សម្រាប់​ចូលរួមការប្រកួតជម្រុះថ្នាក់ជាតិ Offline LAN Tournament N.E.T 2020 ។​

ការប្រដេញពិន្ទុគ្នានៃក្រុមទាំង១០ សម្រាប់ការរាប់ពិន្ទុ នឹងធ្វើឡើងចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ អាទិត្យ ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៦:​០០ ល្ងាច​។

ចំណាំ

  • ក្រុមដែលត្រូវកំណត់ជាប់ទៅប្រកួតវគ្គជម្រុះN.E.T 2020 បានតែ ៨ ក្រុម ប៉ុណ្ណោះ

  • ប្រសិនបើមានការស្មើពិន្ទុគ្នា នោះក្រុមការងារ មើលទៅលើការឈ្នះក្នុងមួយសប្ដាហ៍ៗ នឹងមើលទៅលើពិន្ទុ Clan ។

  • ការកែប្រែពិន្ទុដែលកំណត់យកជាប់ ១០ក្រុមនោះ ក្រុមហ៊ុន SABAY មានសិទ្ធិក្នុងការកែប្រែ។

លក្ខខណ្ឌក្នុងការប្រកួតរបស់ Team Challenge

  • ក្នុង​ការប្រកួត Team Challenge តម្រូវអោយមាន Clan

  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី​ ៣០ឡើងទៅទើបអាចចូល Clan បាន

  • ការប្រកួតកំណត់ចាប់គូរដោយប្រព័ន្ធស្វ័យប្រវត្តិរបស់ AK2 នៃវគ្គ Team Challenge

  • សមាជិកក្រុមត្រូវតែនៅក្នុង Clan របស់ខ្លួនជាដាច់ខាត

ច្បាប់ក្នុងការប្រកួតរបស់ Team Challenge

  • Clan ទាំងអស់ត្រូវមានឈ្មោះអោយបានសមរម្យ ក្នងករណីដែលក្រុមការងារបានពិនិត្យឃើញថាមានឈ្មោះមិនសមរម្រ ក្រុមការងាររបស់ SABAY មានសិទ្ធិមិនរាប់ពិន្ទុ Clan នោះ ក្នុងសប្ដាហ៍នោះតែម្ដង។

  • ការប្រកួត Team Challenge ចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១រសៀល ដល់​ ម៉ោង ៦ល្ងាច

  • សូម Clan ដែលចូលរួមការប្រកួត Team Challenge កុំធ្វើការផ្លាស់ប្តូរឈ្មោះ Clan របស់ខ្លួនក្នុងអំឡុងពេលប្រកួតនេះ

ប្រាក់រង្វាន់សរុប $27,000 នៃការប្រកួត Road To MATIC 2021

ប្រាក់រង្វាន់នៃការប្រកួតជម្រុះ N.E.T 2020

  • ជើងឯកទទួលបាន $2,000 + 40,000 Sabay Gold + MATIC Ticket​ ដែលមានតម្លៃស្មើនឹង $2,000

  • ជើងឯករងទទួលបាន $1,000 + 30,000 Sabay Gold+ MATIC Ticket ដែលមានតម្លៃស្មើនឹង $2,000

  • ជើងឯកលេខ ៣​ ទទួលបាន $500 + 20,000 Sabay Gold

  • លេខ ៤​ ដល់ លេខ ៨ 10,000 Sabay Gold

ចំណាំ 4,000 Sabay Gold = $100

ប្រាក់រង្វាន់នៃការប្រកួត MATIC 2021

  • ជើងឯកទទួលបាន $8,000

  • ជើងឯករងទទួលបាន ​$4,000

  • ជើងឯកលេខ ៣​ ទទួលបាន $2,000

  • លេខ ៤​ ដល់ លេខ ៨ $400

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់