• 2020-11-30 12:37:55
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ Wolves ប្រេះ​លលាដ៍​ក្បាល ក្រោយ​ទង្គិច​ជាមួយ David Luiz

  • 2020-11-30 12:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់ទាត់​ម៉ិកស៊ីកូ ខ្សែ​ប្រយុទ្ធ Raul Jiminez រង​ការ​ប្រេះ​លលាដ៍​ក្បាល ក្រោយ​ពី​លោក​បាន​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Arsenal កីឡាករ David Luiz កាល​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​តាម​ការ​បញ្ជាក់​ផ្លូវការ​របស់​ក្លឹប​ Wolverhampton Wanderers។

កីឡាករ​រូប​នេះ​បាន​លើក​ចេញ​ពី​ទីលាន​ នៅ​ពេល​ប្រជែង​យក​បាល់​ជាមួយ​នឹង​ Luiz នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ភ្លាមៗ​នោះ​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឡុងដុង ដើម្បី​ធ្វើ​ការ​វះ​កាត់។

គ្រូ​បង្គោល​ក្លឹប​ឆ្កែចចក​លោក Nuno Espirito Santo បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​ថា ខ្សែ​ប្រយុទ្ធ​របស់​លោក​ដឹង​ខ្លួន និង​អាច​និយាយ​បាន​។ លុះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ខាង​ក្លឹប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា Jiminez បាន​ទទួល​ការ​វះ​កាត់​ដោយ​ជោគជ័យ។

យ៉ាងណាមិញ មិន​ទាន់​មាន​ពេល​វេលា​ ដែល​អាច​ឲ្យ​កីឡាករ​រូប​នេះ​វិល​មក​លេង​នៅ​លើ​ទីលាន​បាល់ទាត់​វិញ​ទេ។ នៅ​ក្នុង​រដូវ​កាល​នេះ Jiminez រក​បាន ៤គ្រាប់ ក្នុង​៩ប្រកួត​នៃ Premier League៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់