• 2020-11-30 08:34:41
  • បាល់ទាត់

ប៉ូលិស​ស៊ើប​អង្កេត​លើ​ពេទ្យ​ដែល​វះ​កាត់​ Maradona សង្ស័យ​ធ្វេសប្រហែស​​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់

  • 2020-11-30 08:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

លោក Leopoldo Luque គ្រូពេទ្យ​ផ្ទាល់​ខ្លួន​របស់​លោក Diego Maradona កំពុង​ស្ថិត​​ក្រោម​ការ​ស៊ើបអង្កេត​​នៅ​ឯ​ប្រទេស​អាហ្សង់ទីន​ពាក់​ព័ន្ទ​នឹង​ការ​ស្លាប់​របស់​វីរបុរស​បាល់ទាត់​ខាង​លើ។

លោក Leopoldo Luque (ឆ្វេង) លោក Maradona (ស្ដាំ)

តាម​បញ្ជា​របស់​ចៅក្រម ​ប៉ូលិស​ប្រមាណ​៣០​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​និង​គ្លីនិក​របស់​លោក Leopoldo Luque។ មាន​ការ​សង្ស័យ​នៃ​ការ​ធ្វេសប្រហែស​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក Maradona ដែល​បង្ក​ឲ្យ​លោក​ស្លាប់។

​មាន​ការ​លើក​ឡើង​ថា Maradona មិន​មាន​លិខិត​បញ្ជាក់​សុំ​ចេញ​ពី​គ្លីនិក​ ដែល​ជា​កន្លែង​លោក​បាន​វះកាត់​ខួរ​ក្បាល​កាល​ពី​ដើម​ខែ​វិច្ឆិកា។ ប៉ុន្តែ​លោក​បាន​ចាកចេញ​ពី​គ្លីនិក​​កាល​ពី​ថ្ងៃ​ទី​១១ ខែ វិច្ឆិកា ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​នៅ​ទីក្រុង Buenos Aires។

គ្រូ​ពេទ្យ​ចិត្តសាស្ត្រ​​និង​មនុស្ស​ម្នាក់​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ ពេល​ដែល​ Maradona បាន​ស្លាប់​ក៏​នឹង​ត្រូវ​ស៊ើបអង្កេត​ដូច​គ្នា។ ករណី​មួយ​ទៀត​ ប្រសិន​បើ​គេ​រក​ឃើញ Maradona មាន​លិខិត​បញ្ជាក់​ចេញ​ពីគ្លីនិក​​ ហេតុ​អ្វី​បាន​ជា​នៅ​ផ្ទះ​របស់​លោក​គ្មាន​គ្រូពេទ្យ​ជំនាញ​​ប្រចាំ​ការមើល​ថែ​​២៤​ម៉ោងត្រឹមត្រូវ។ ហេតុអ្វី​បាន​ជា​ក្នុង​ផ្ទះ​គ្មាន​រថយន្ត​សង្គ្រោះ​បន្ទាប់​ជា​ដើម។ គ្រប់យ៉ាង​កំពុង​ស្ថិង​ក្រោម​ការ​ស៊ើបអង្កេត៕ ​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់