• 2020-11-30 01:56:05
  • បាល់ទាត់

Arteta មិន​បារម្ភ​ពី​តំណែង​របស់​ខ្លួន​ឡើយ ទោះបី Arsenal ធ្លាក់​ដល់​លេខ​១៤

  • 2020-11-30 01:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ Arsenal លោក Mikel Arteta បាន​និយាយ​ថា លោក​មិន​​ព្រួយបារម្ភ​អំពី​តំណែង​ឡើយ បន្ទាប់​ពី​ក្រុម​របស់​លោក​ចាប់​ផ្ដើម​រដូវ​កាល​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨១ ក្រោយ​ចាញ់ Wolves យប់​មិញ។

​​ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​១០​កាល​ពី​យប់​មិញ Arsenal បាន​ចាញ់ Wolves ១-២ ក្នុង​ផ្ទះ​ខ្លួន​ឯង។ បច្ចុប្បន្ន​ពួក​គេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៤ បន្ទាប់​​ចាញ់​៥​ប្រកួត​ក្នុង​ចំណោម​១០​ប្រកួត​ក្នុង​លីគ។

ទាក់ទិន​នឹង​រឿង​នេះ​អ្នក​ចាត់​ការ Mikel Arteta បាន​និយាយ​ថា៖ "ប្រាកដ​ណាស់​ថា ថ្ងៃ​ដែល​ខ្ញុំ​សម្រេច​ធ្វើ​ជា​គ្រូ ខ្ញុំ​បាន​ដឹង​ថា​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ត្រូវ​គេ​បណ្ដេញ​ចេញ​ឬ​ចាកចេញ​ពី​បាល់ទាត់។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ពេល​វា​នឹង​កើត​ឡើង​នោះ​ទេ។ នៅ​ក្នុង​អាជីព​នេះ ខ្ញុំ​ដឹង​វា​នឹង​កើត​ឡើង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បារម្ភ​​ពី​វា​ទេ"៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់