- 2020-11-28 04:37:04
- បាល់ទាត់
Zidane ប្រើសុភាសិត “ក្រោយភ្លៀង មេឃស្រឡះ” នៅក្រុម Real Madrid
- 2020-11-28 04:37:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ប្រើសុភាសិត “ក្រោយភ្លៀង មេឃស្រឡះ” នៅក្រុម Real Madrid
ចន្លោះមិនឃើញ
លោក Zidane បានប្រើសុភាសិត “ក្រោយភ្លៀង មេឃស្រឡះ” នៅក្រុម Real Madrid បន្ទាប់ពីក្រុមមានទម្រង់លេងមិនល្អនៅដើមរដូវកាល ហើយបច្ចុប្បន្នចាប់ផ្ដើមគ្រាន់បើឡើងវិញ។
បន្ទាប់ពីឈ្នះក្រុម Inter Milan នៅ UEFA Champions League សប្ដាហ៍ទី៤ ហើយទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូលមក ឃើញថាក្រុម Real Madrid មានទម្រង់លេងប្រសើរឡើងវិញហើយ។ ជាក់ស្ដែង Eden Hazard កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ ក៏រកគ្រាប់បាល់បានជួយក្រុមផងដែរ នៅប៉ុន្មានប្រកួតមកនេះ។
ឃើញថាគ្រាន់បើបន្តិចនេះហើយ ទើបបានជាលោក Zidane បាននិយាយថា៖ “យើងត្រូវជឿជាក់លើខ្លួនឯង លើការងាររបស់ខ្លួន។ ព្រះអាទិត្យតែងតែរះមកជាថ្មី បន្ទាប់ពីព្យុះបានបក់រំលងទៅ។ នេះហើយជាជីវិត។ ជាមួយគុណភាពដែលយើងមាន យើងនឹងទទួលបានលទ្ធផលល្អ។ យើងនឹងជួបរងពិបាកៗជាច្រើនទៀត ប៉ុន្តែយើងក៏ត្រូវតែបន្ដទៅមុខទៀតដែរ”។
រំលឹកថាក្រុម Real Madrid ស្ថិតនៅលេខរៀងទី៤ក្នុងការប្រកួតក្របខណ្ឌ La Liga ហើយនៅរាត្រីនេះ ពួកគេនឹងត្រូវតតាំងជាមួយក្រុម Alaves ទៀត៕