• 2020-11-28 04:23:27
  • បាល់ទាត់

Ole ​ចាត់​ទុក Bruno ​ជា Ronaldo ​នៅ Man Utd ​នា​ពេល​បច្ចុប្បន្ន​

  • 2020-11-28 04:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​ចាត់​ទុក Bruno Fernandes ​គឺ​ជា​ Cristiano Ronaldo ​របស់​ក្រុម​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​រួម​ចំណែក​ជួយ​ក្រុម​បាន​យ៉ាង​ច្រើន​មែនទែន។

​Bruno ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ទល់​ក្រុម Istanbul ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​ប្រកួត​កន្លង​ទៅ​នេះ ​ហើយ​ក៏​តែងតែ​រួម​ចំណែក​ជួយ​ក្រុម​ស្វែង​រក​គ្រាប់​បាល់​គ្រប់​ប្រកួត​ផង​ដែរ។ ចាប់​តាំង​ពី​ចូល​រួម​ជាមួយ​ក្រុម​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​មក ​រូបគេ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៣៤​គ្រាប់​ទៅ​ហើយ ​ឱ្យ​ក្រុម​បិសាច​ក្រហម ​និង​ទទួល​បាន​កំណត់ត្រា​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គិត​ត្រឹម​ពេល​ពី​ខែ​មករា​មក​ដូច​គ្នា។

​ដោយសារ​តែ​ឃើញ​សមត្ថភាព​លេង​បែប​នេះ​ហើយ ទើប​បាន​ជា​លោក Ole ​សរសើរ​និង​អះអាង​ថា​៖ “គាត់​ពិត​ជា​​បាន​ជួយ​ក្រុម​ច្រើន ​និង​មាន​ឥទ្ធិពល​ទៅ​លើ​ទម្រង់​លេង​ក្រុម​ទាំង​មូល​ខ្លាំង​ណាស់។ ​មើល​តែ​លទ្ធផល​តាំង​ពី​គាត់​មក​រួម​ក្រុម​យើង​មក​គឺ​ដឹង​ហើយ។ គាត់​ជា​កីឡាករ​ម្នាក់​ដែល​ប្រឹងប្រែង​អស់​ពី​ចិត្ត ដូច​កាល Ronaldo ​លេង​នៅ​ទី​នេះ​ដែរ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់