• 2020-11-27 13:49:04
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ Man Utd កំពុង​តាម​យក​ Dembele ពី​ Barca ម្ដង​ទៀត​ហើយ

  • 2020-11-27 13:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ត្រូវ​បាន​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា​ កំពុង​ចរចា​ចង់​នាំ​យក​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Ousmane Dembele មក​កាន់​ក្លឹប​របស់​ខ្លួន​ទោះក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ នៅ​កំឡុង​ពេល​ទិញ​ដូរ​កីឡាករ​ នៅ​ពេល​ខាង​មុខ​នេះ​។

ក្លឹប​ខាង​លើ​ ធ្លាប់​បាន​ចរចា​ចង់​បាន​កីឡាករ​ម្ដង​រួច​មក​ហើយ​ កាល​ពី​រដូវកាល​មុនតែ​ មិន​បាន​សម្រេច​។

ម្ល៉ោះ​ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ អ្នកចាត់ការ​ Man Utd លោក​ Ole Solskjaer ព្យាយាម​ទាក់ទង​ Dembele ម្ដង​ទៀត​ ដើម្បី​មក​ជួយ​ក្លឹប​លោក​ ទោះបីមកក្នុងលក្ខខណ្ឌខ្ចីជើងពី Barca ក៏ដោយ។

យ៉ាង​ណា​មិញ​ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ ខាង​ភាគី​ Dembele មិន​ទាន់​ឆ្លើយ​ឆ្លង​យ៉ាង​ម៉េច​នៅ​ឡើយ​ទេទាក់ទិន​នឹង​រឿង​នេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់