• 2020-11-27 11:54:31
  • ព័ត៌មាន

Champions League ឆ្នាំ​នេះ មាន​កីឡាករ​អាមេរិកាំង​ ១០នាក់ ដែល​​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2020-11-27 11:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ឆ្នាំ​២០២០/២១នេះ មាន​កីឡាករ​នៃ​ក្រុម​ជម្រើស​សហរដ្ឋអាមេរិក​រហូត​ទៅ​ដល់​ ៨នាក់​ ដែល​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ ដែល​ជា​កំណត់ត្រា​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាមេរិក។ កំណត់ត្រា​ចាស់​គឺ​នៅ​ឆ្នាំ២០០៤/០៥ ដែល​មាន​កីឡាករ​អាមេរិក​តែ ៦នាក់​ទេ។

កីឡាករ​ទាំង​ ១០នោះ​មាន​ដូច​ជា៖

  • ខ្សែ​បម្រើ​ប្រយុទ្ធ Chlelsea កីឡាករ Christian Pulisic

  • ខ្សែ​បម្រើ Dortmund កីឡាករ Gio Reyna

  • ខ្សែ​បម្រើ RB Leipzig កីឡាករ Tyler Adams

  • ខ្សែ​បម្រើ​លេង​ខ្ចី​ជើង​នៅ Juventus កីឡាករ Weston McKennie

  • ខ្សែ​ការពារ​ស្លាប Barcelona កីឡាករ Sergiño Dest

  • ខ្សែ​ស្លាប​ Barcelona កីឡាករ Konrad de la Fuente

  • ខ្សែ​បម្រើ Ajax កីឡាករ Alex Mendes

  • ខ្សែ​ការពារ​ Bayern Munich កីឡាករ Chris Richards

  • អ្នក​ចាំ​ទី​ក្លឹប Brugge កីឡាករ Ethan Horvath

  • អ្នក​ចាំ​ទី​ដៃ​ទី២ Manchester City កីឡាករ Zack Steffen៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់