• 2020-11-27 02:23:49
  • បាល់ទាត់

Winks ​ស៊ុត​ចូល​ចម្ងាយ​៥០​ម៉ែត្រ​យប់មិញ តែ​បើ​ដឹង​រឿង​ពិត​អាច​នាំ​គ្នា​សើច​វិញ​

  • 2020-11-27 02:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម ​Ludogorets ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ ​លោក Jose Mourinho ​បាន​ប្រើប្រាស់​កីឡាករ​បម្រុង​ឱ្យ​ចូល​លេង​ច្រើន។ តែ​ឈុត​បម្រុង​នេះ​ក្ដី ​ក៏​ក្រុមLudogorets ​មិន​អាច​ទប់​ជាប់​ដែរ ​ជាក់​ស្ដែង​នៅ​ត្រឹម​តង់​ទី​១ Carlos Vinicius ​ដាក់​បាន​២​គ្រាប់​មុន​ពេល Harry Winks ​ថែម​បាន​១​គ្រាប់​ទៀត ​និង Lucas Moura ​ដាក់​បាន​១​គ្រាប់​ដែរ​ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល ​៤-០។

​សម្រាប់​គ្រាប់​បាល់​របស់ Winks ​នៅ​យប់មិញ​នេះ គឺ​ជា​ការ​ទាត់​ចេញ​ចម្ងាយ​ដល់​ទៅ​៥០​ម៉ែត្រ​ឯ​ណោះ​ដែល​មើល​ទៅ​ពិត​ជា​អស្ចារ្យ​ខ្លាំង​មែនទែន។ ​តែ​ជាក់​ស្ដែង​វិញ សាមី​ខ្លួន​បាន​អះអាង​ថា​១​គ្រាប់​នេះ ​មិន​មែន​ជា​បាល់​ខ្លួន​ស៊ុត​នោះ​ទេ ពោល​គឺ​រូបគេ​ចង់​លើក​ឱ្យ Bale ​ប៉ុណ្ណោះ ប៉ុន្តែ​ខុស​គោលដៅ​បែរ​ជា​ចូល​ទី​ទៅ​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់