• 2020-11-27 01:55:27
  • បាល់ទាត់

ទិដ្ឋភាព អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​សម្រុក​ទៅ​មើលមុខ Maradona ​ជា​លើក​ចុង​ក្រោយ ​

  • 2020-11-27 01:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

​វីរបុរស​របស់​អាហ្សង់ទីន​លោក Diego Maradona វ័យ​៦០​ឆ្នាំ​បាន​ទទួល​មរណភាព​​ដោយ​សារ​ជំងឺ​គាំងបេះដូង​ ២​សប្ដាហ៍​បន្ទាប់​ពី​គេ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ពី​ការ​វះកាត់​ហូរឈាម​ក្នុង​ខួរក្បាល។

​ការ​បាត់​បង់​វីរបុរស​បាល់ទាត់​មួយ​រូប​នេះ ធ្វើ​ឱ្យ​រញ្ជូយ​ក្នុង​វិស័យ​បាល់ទាត់​ពិភព​លោក​តែ​ម្ដង ​ក៏​ព្រោះ​តែ​មាន​ការ​សោកស្ដាយ​ជា​ពន់​ពេក។ ខណៈ​ដែល​នៅ​ប្រទេស​អាហ្សង់ទីន​វិញ ​អំឡុង​ពេល​កំពុង​កាន់​ទុក្ខ​នោះ ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់ ​សម្រុក​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក Moradona ​ចុង​ក្រោយ​ដែរ។ ​ដោយសារ​តែ​មនុស្ស​សម្រុក​ច្រើន​ពេក​នេះ ​ទើប​បាន​ជា​ប៉ូលិស​មាន​វត្តមាន​ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ។

​ការ​បង្ហាញ​វត្តមាន​របស់​ក្រុម​ប៉ូលិស​នេះ ក៏​ស្រាប់​តែ​បង្ក​ជា​ហិង្សា​កើត​ឡើង​ផង​ដែរ ដោយ​អ្នក​គាំទ្រ​ខឹង​សម្បារ​ជា​ខ្លាំង។ ចង់​ដឹង​ថា​ទិដ្ឋភាព​ដង្ហែ​សព​របស់ Maradona ​មនុស្ស​ច្រើន​យ៉ាង​ណា​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់