• 2020-11-26 11:23:05
  • ព័ត៌មាន

Napoli កំពុង​ពិចារណា​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ ដោយ​ដាក់​ឈ្មោះ Maradona

  • 2020-11-26 11:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Napoli កំពុង​តែ​ពិចារណា​ផ្លាស់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ខ្លួន ដោយ​ដាក់​ឈ្មោះ​អតីត​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Diego Maradona ដើម្បី​ជា​ការ​ឧទ្ទិស​កុសល​ដល់​កីឡាករ​រូប​នេះ ក្រោយ​ពី​ចែកឋាន​កាល​ពី​យប់​ម្សិលមិញ។

ប្រធាន​ក្លឹប​អ៊ីតាលី​មួយ​នេះ លោក Aurelio de Laurentiis បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ថា ខាង​ក្លឹប​កំពុង​គិត​គូរ​ដូរ​ឈ្មោះ​ទឹកដី​របស់​ខ្លួន​ពី San Paolo ទៅ​កាន់ San Paolo-Diego Armando Maradona។

គំនិត​មួយ​នេះ​ក៏​ត្រូវ​បាន​ទទួល​បាន​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រុង Naples ដែល​ជា​មូលដ្ឋាន​របស់​ក្លឹប Napoli។ អភិបាល​ក្រុង​ Naples បាន​សរសេរ​ក្នុង​បណ្ដាញ​ Twitter ក្រោយ​ពេល​ដែល​ដឹង​ Maradona ស្លាប់​ថា តោះ​នាំ​គ្នា​ដាក់​ឈ្មោះ Maradona នៅ​ពី​ក្រោយ​កីឡដ្ឋាន San Paolo របស់​យើង។

Maradona បាន​ចំណាយ​ពេល​ ៧ឆ្នាំ​នៅ​ Napoli ដោយ​បាន​លេង​អំឡុង​ឆ្នាំ១៩៨៤ ដល់​ឆ្នាំ១៩៩១។ លោក​បាន​បាត់​បង់​ជីវិត​កាល​ពី​យប់​ម្សិលមិញ ដោយសារ​តែ​បញ្ហា​បេះដូង ព្រម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា​ រឿង​ញៀន​គ្រឿងស្រវឹង និង​គ្រឿង​ញៀន​ទៀត​ផង៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់