- 2020-11-25 10:47:15
- បាល់ទាត់
ទោះបីជាជួយក្រុមឲ្យឡើងវគ្គ ១៦ UCL គ្រូ Juve នៅថា Dybala លេងអត់សូវល្អទេ
- 2020-11-25 10:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះបីជាជួយក្រុមឲ្យឡើងវគ្គ ១៦ UCL គ្រូ Juve នៅថា Dybala លេងអត់សូវល្អទេ
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Juventus លោក Andrea Pirlo បាននិយាយក្រោយការប្រកួតទល់នឹងក្លឹបហុងគ្រី Ferencvaros ថា ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala មានទម្រង់លេងដូចជាមិនសូវល្អប៉ុន្មានទេ ក្នុងប្រកួតមួយនេះ។
Pirlo បាននិយាយថា៖ " គេ [Dybala] លេងដូចរាងមិនសូវល្អទេ។ គេមានរបួស ហើយត្រូវលេបថ្នាំអង់ទីប្យូទិចរាប់អាទិត្យ ដូចនេះវាជាធម្មតាហើយ ដែលគេត្រូវការពេលសម្រាប់វិលមិនសភាពដើមវិញ " ។
បុរសជនជាតិអ៊ីតាលីរូបនេះបានលើកឡើងថា៖ " Dybala ត្រូវតែប្រឹងប្រែងជាងហ្នឹងទៀត នៅអំឡុងពេលហ្វឹកហាត់ " ។
សូមជម្រាបផងដែរថា Dybala លេងបាន ៦១នាទី ក្នុងប្រកួតមួយនេះ ខណៈ Juventus កក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះក្រុមហុងគ្រី ២-១៕