• 2020-11-25 08:12:57
  • បាល់ទាត់

Klopp ​ថា​នឹង​ប្រើ​កីឡាករ​ថ្មី​ច្រើន ​សម្រាប់​ការ​ប្រកួត​រាត្រី​នេះ​

  • 2020-11-25 08:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​អះអាង​ថា​នឹង​ប្រើប្រាស់​សមភាព​កីឡាករ​ឆ្លាស់​គ្នា ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Atalanta ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម​ហង្ស​ក្រហម​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​កន្លង​មក​នេះ។ ពួកគេ​ឈ្នះ​ទាំង​៣​ប្រកួត ​មាន​៩​ពិន្ទុ​ពេញ​តែ​ម្ដង ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ប៉ះ​ក្រុម Atalanta ​នេះ ក៏​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ​៥-០ ​រួច​ទៅ​ហើយ​នៅ​ទឹក​ដី​អ៊ីតាលី។

សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​រាត្រី​នេះ​វិញ ​លោក Klopp ​មើល​ឃើញ​ថា​ក្រុម Atalanta ​នៅ​តែ​ជា​ក្រុម​ល្អ​មួយ​ដែល ​ជាមួយ​ការ​វាយ​បក​យ៉ាង​លឿន។ ​យ៉ាងណាមិញ ​លោក​ក៏​អះអាង​ដែរ​ថា​ក្រុម Liverpool ​នឹង​ប្រើប្រាស់​កីឡាករ​ឆ្លាស់​គ្នា​ហើយ ​ព្រោះ​ដោយសារ​កាល​វិភាគ​ញឹក​គ្នា​ពេក ​មិន​អាច​មាន​កីឡាករ​ដដែល​លេង​ជាប់​គ្នា​ពេក​នោះ​ទេ។ ​លោក ដឹង​ថា​នឹង​មិន​ងាយ​ស្រួល​ឡើយ សម្រាប់​ការ​ប្រកួត​ប៉ះ​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​មួយ​នេះ​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់