• 2020-11-25 02:33:32
  • បាល់ទាត់

ទាត់​ចូល​មួយ​គ្រាប់យប់​មិញ Ronaldo តាម​ស្មើ​កំណត់ត្រា​មួយ​របស់ Messi

  • 2020-11-25 02:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​របស់ Cristiano Ronaldo ក្នុង​វគ្គ​ទី​មួយ​ទល់​នឹង​ក្រុម Ferencvaros កាល​ពី​យប់​មិញ​បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​របស់ Juventus រូប​នេះ​អាច​រក​បាន​៧០​គ្រាប់​​ក្នុង​ដី​ខ្លួន​ឯង​នៃ​ពាន​រង្វាន់ Champions League ដែល​ជា​ការ​ស្មើ​កំណត់ត្រា​របស់ Lionel Messi។

ក្នុង​ការ​ប្រកួត​ក្រុម​លោក Andrea Pirlo ត្រូវ​បាន​ក្រុម Ferencvaros នាំ​មុខ​មុន​​នៅ​នាទី​១៩ ប៉ុន្តែ​នាទី​៣៥ Ronaldo អាច​រក​គ្រាប់​​តាម​ស្មើ​វិញ ក្រោយ​មាន​ការ​បញ្ជូន​ពី Juan Cuadrado។ Alvaro Morata បាន​បន្ថែម​គ្រាប់​ទី​​២​នាទី​៩០+២ គ្រប់គ្រាន់​ឲ្យ Juventus ឈ្នះ ២-១។

បើ​គិត​ជា​រួម Ronaldo រក​បាន​១៣១​គ្រាប់​នៅ​ពាន​រង្វាន់ Champions League ក្នុង​ការ​លេង​១៧២​ប្រកួត។ ក្នុង​នោះ​ដែរ​៧០​គេ​រក​បាន​សម្រាប់​ការ​ប្រកួត​ដែល​​លេង​ក្នុង​ដីខ្លួន​ឯង។ ថ្មី​ៗ​កន្លង​ទៅ​អតីត​កីឡាករ​របស់ Real Madrid រូប​នេះ​ទើប​តែ​ធ្វើ​បាន​កំណត់ត្រា​ជា​កីឡាករ​ដែល​រក​បាន​១០០​គ្រាប់​ឲ្យ​ជម្រើសជាតិ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់