• 2020-11-25 01:56:48
  • បាល់ទាត់

ទីបំផុត​រក​ឃើញ​ ៤​ក្រុម​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League

  • 2020-11-25 01:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea, Sevilla, Juventus និង Barcelona គឺ​ជា​ក្រុម​៤​ដែល​បាន​កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ពាន​រង្វាន់ Champions League បន្ទាប់​ពី​ពួក​គេ​ឈ្នះ​យប់​មិញ។

សម្រាប់​ការ​ប្រកួត​កាល​ពី​យប់​មិញ Sevilla បាន​យក​ឈ្នះ FC Krasnodar ២-១ ខណៈ Chelsea ដែល​នៅ​ក្នុង​ពូល​ E ជាមួយ​គ្នា​បាន​ទទួល​ជ័យជម្នះ​លើ Rennes ២-១ ដូច​គ្នា។ ឆ្លង​កាត់​​៤​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Sevilla និង Chelsea មាន​១០​ពិន្ទុ​ដូច​គ្នា​​មាន​ឱកាស​ទៅ​វគ្គ​បន្ត ស្របពេល​ដែល Krasnodar និង Rennes ទើប​តែ​មាន​១​ពិន្ទុ​ប៉ុណ្ណោះ។

ងាក​ទៅ​មើល​ពូល G វិញ Barcelona បាន​បំបាក់ Dynamo Kyiv ៤-០ ​ត្បិត​តែ​គ្មាន Lionel Messi មាន​១២​ពិន្ទុ​ពេញ​ សម្រាប់​ការ​លេង​៤​ប្រកួត។ នៅ​យប់​ជាមួយ Juventus បាន​យក​ឈ្នះ Ferencvaros ២-១ មាន​៩​ពិន្ទុ​ក្នុង​ពូល។ ពិន្ទុ​ប៉ុន​នេះ​គ្រប់គ្រាន់​ឲ្យ Barcelona និង Juventus ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​បាន​ហើយ ព្រោះ Dynamo Kyiv និង Ferencvaros ទើប​តែ​មាន​១​ពិន្ទុ​​ប៉ុណ្ណោះ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់