• 2020-11-24 11:16:50
  • បាល់ទាត់

កំណើន​កីឡាករ​របួស​នៅ Premier League បង្ក​ជា​ការ​ឈឺ​ក្បាល​សម្រាប់​ក្លឹប​នានា

  • 2020-11-24 11:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League នៅ​ឆ្នាំ​នេះ​ដែរ​មាន​កំណើន​កីឡាករ​របួស​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ បើ​យោង​តាម​ទិន្នន័យ​របស់​គេហទំព័រ​ក្របខ័ណ្ឌ​មួយ​នេះ សរុប​ទាំង​អស់​មាន​កីឡាករ​រង​របួស​សាច់ដុំ​ចំនួន ១០៣ដង នៅ​៨ប្រកួត​ដំបូង​នៃ​រដូវ​កាល កើន​ពី​ឆ្នាំ​មុន១៦%ក្នុង​រយៈពេល​ដូច​គ្នា។

ចំណោម​ក្លឹប​ទាំង ២០ Liverpool មាន​កីឡាករ​រង​របួស​ច្រើន​ជាង​គេ ដោយ​មាន​រហូត​ដល់​ទៅ ១០នាក់ ខណៈ​តិច​បំផុត​ក៏​មាន​ ៣នាក់​ដែរ​គិត​ត្រឹម​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា នេះ។

អ្នក​ជំនាញ​ផ្នែក​កាយសម្បទា​កីឡាករ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ក្រោយ​ពី​របួស​ទាំង​អស់​នេះ​គឺ ដោយសារ​តែ​គ្មាន​ថ្ងៃ​សម្រាក​មុន​បើក​រដូវកាល​ត្រឹមត្រូវ ហើយ​ការ​ប្រកួត​កាន់​តែ​ញឹកញាប់​ជាង​ឆ្នាំ​ទៅ​មិញ។

ជាមួយ​គ្នា​នេះ​ដែរ មាន​ការ​ដាក់​សំណើ​ឲ្យ​នាំ​យក​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ ៥នាក់​ក្នុង​មួយ​ប្រកួត​មក​វិញ ហើយ​អ្នក​ចាត់ការ​មួយ​ចំនួន​ក៏​តវ៉ា​ឲ្យ​រៀប​ចំ​កាលវិភាគ​ប្រកួត​ឡើង​វិញ​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់