- 2020-11-24 10:55:11
- ព័ត៌មាន
Zlatan អត់សប្បាយចិត្ត ពេលឃើញ EA Sport បញ្ចូលខ្លួនក្នុងហ្គេម FIFA
- 2020-11-24 10:55:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan អត់សប្បាយចិត្ត ពេលឃើញ EA Sport បញ្ចូលខ្លួនក្នុងហ្គេម FIFA
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic បានបង្ហាញការមិនសប្បាយចិត្តចំពោះក្រុមហ៊ុនហ្គេមអេឡិចត្រូនិក EA Sport ដាក់រូប និងឈ្មោះរបស់ខ្លួននៅក្នុងហ្គេម។
កីឡាកររូបនេះបានសរសេរនៅលើបណ្ដាញ Twitter ថា៖ “ ពីណាគេអនុញ្ញាតឲ្យ FIFA EA Sport ប្រើឈ្មោះ និងមុខខ្ញុំ? ខ្ញុំមិនដឹងថា ខ្ញុំក្លាយជាសមាជិកសមាគមកីឡាករបាល់ទាត់អាជីព FifProតាំងពីអង្កាល់ទេ “ ។
Zlatan បានសរសេរបន្តថា៖ “ ប្រាកដណាស់ ខ្ញុំមិនដែលអនុញ្ញាតឲ្យ FIFA ឬ FifPro រកលុយ ដោយប្រើខ្ញុំនោះទេ។ អ្នកខ្លះកំពុងតែយកចំណេញលើខ្ញុំ ដោយគ្មានការអនុញ្ញាតទាល់តែសោះ។ ដល់ពេលត្រូវស៊ើបអង្កេតហើយ " ។
សូមជម្រាបផងដែរថា នៅដើមឆ្នាំនេះដែរ EA Sports បានប្រកាសពីការចុះកុងត្រាដៃគូសហការផ្ដាច់មុខជាមួយក្លឹប AC Milan និងក្លឹប Inter Milan ដែលកុងត្រានេះមានន័យថា ហ្គេម FIFA អាចប្រើប្រាស់ទាំងឈ្មោះកីឡដ្ឋាន ឈុតក្លឹបទាំងពីរ ព្រមទាំងកីឡាករផ្សេងៗទៀតផង៕