• 2020-11-24 02:20:24
  • បាល់ទាត់

ការ​ពិត Pep ​ចង់​បាន​ម្នាក់​នេះ​មក Man City ​ជាង​ចង់​បាន Messi ​ទៀត​

  • 2020-11-24 02:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pep Guardiola ​ពិត​ជា​ចង់​បាន​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​រួម​ក្រុម Manchester City ​ពិត​មែន ​នៅ​រដូវ​កាល​ក្រោយ​នេះ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ ​កីឡាករ Barcelona ​មិនមែន​ស្ថិត​ក្នុង​លេខ​រៀង​ទី​១ ​នោះ​ទេ។

​បើ​តាម​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​កីឡាករ​ទី​១​ដែល​លោក Pep ​ចង់​បាន​មក​រួម​ក្រុម​នោះ​គឺ Jack Grealish របស់​ក្រុម Aston Villa ​ឯ​ណោះ។ ​កីឡាករ​កំពុង​ឡើង​ជើង​រូប​នេះ ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ទាក់ទង ប៉ុន្ដែ​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​គ្មាន​នរណា​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​យក​គេ​បាន​ឡើយ ​ព្រោះ​តែ​តម្លៃ​ខ្លួន​ខ្ពស់​ពេក​ដល់​១០០​លាន​ផោន។ Man City ​ក៏​មិន​អាច​ចាយ​ប្រាក់​១០០​លាន​ផោន​ទៅ​ដែរ​នៅ​គ្រា​នោះ ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​ដល់​កម្រិត​ទៅ​ហើយ។

​តែ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​បើ​សិន​ជា​អាច​យក​បាន Messi ​ដែល​អស់​កុងត្រា​មក Free ​នោះ​ច្បាស់​ណាស់​គឺ Jack Grealish ​នឹង​ក្លាយ​ជា​មុខ​សញ្ញា​ដែល​លោក Pep ​ហ៊ាន​បោះ​១០០​លាន​ផោន​ដើម្បី​ទិញ​យក​ជាក់​ជា​មិន​ខាន ក្នុង​គម្រោង​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ឡើង​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់