• 2020-11-24 01:54:10
  • បាល់ទាត់

Lenglet ជឿជាក់ Barca នៅ​តែ​អាច​ឈ្នះ​ពាន La Liga ត្បិត​បច្ចុប្បន្ន​ឈរ​លេខ​១២

  • 2020-11-24 01:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Clement Lenglet នៅ​តែ​​មាន​ជំនឿ​ថា Barcelona អាច​ឈ្នះ​ពាន La Liga ក្នុង​រដូវ​កាល​នេះ ទោះបី​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​១២​ក្នុង​តារាង​ពិន្ទុ​ក៏ដោយ។

Barcelona ទើប​តែ​ចាញ់​គូ​ប្រជែង Atletico Madrid ១-០ កាល​ពី​សប្ដាហ៍​មុន​​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចំណាត់​ថ្នាក់​​កាន់​តែ​ជ្រៅ។ ប៉ុន្តែ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង Lenglet នៅ​តែ​មិន​បាត់បង់​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន។

និយាយ​ក្នុង​សន្និសីទកាសែត​​មុន​ជំនួប​ជាមួយ Dynamo Kiev ខ្សែ​ការពារ​ខាង​លើ​បាន​បញ្ជាក់​ថា៖ “ប្រាកដ​ណាស់ La Liga យើង​នៅ​តែ​អាច​ឈ្នះ។ វា​នៅ​សល់​ការ​ប្រកួត​និង​ពិន្ទុ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រជែង។ ប្រសិន​ជាង​ពួក​យើង​ឱន​​ក្បាល​ចុះ​ក្រោម​នៅ​ពេល​នេះ វា​មិនមែន​ជា​កីឡាករ​អាជីព​ទេ តែ​វា​គឺ​ជា​ការ​មិន​គោរព​វិញ”។

Barca នឹង​ត្រូវ​លេង​ក្រៅ​ដី​ប៉ះ Dynamo Kiev ក្នុង​ពាន​រង្វាន់ Champions League នៅ​រាត្រី​នេះ។ ប៉ុន្តែ​ការ​ប្រកួត​នោះ​អ្នក​ចាត់​ការ Ronald Koeman បាន​ដក​ Lionel Messi ចេញ​ពី​បញ្ជី​កីឡាករ ព្រោះ​ចង់​ឲ្យ​គេ​សម្រាក​សិន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់