• 2020-11-24 01:55:04
  • បាល់ទាត់

ដំណឹង​ល្អ ​អ្នក​គាំទ្រ​នឹង​ចូល​មើល​បាល់​បាន​វិញ​ខែ​ក្រោយ តែ​ត្រូវ​មាន​លក្ខខណ្ឌ​នេះ​

  • 2020-11-24 01:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​អង់គ្លេស ​បាន​ប្រកាស​យល់​ព្រម​ឱ្យ​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​បាល់ទាត់​បាន​វិញ​ហើយ ចាប់​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ត​ទៅ ប៉ុន្តែ​ក៏​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​នានា​ផង​ដែរ។

​តាំង​ពី​ផ្ទុះ​មេរោគ​កូវីដ​១៩​មក ​គឺ​មាន​រយៈ​ពេល​៩​ខែ​ហើយ​ដែល​អ្នក​គាំទ្រ​ត្រូវ​បាន​បិទ ​មិន​ឱ្យ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​នោះ​ទេ។ ​ក្រោយ​ពី​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច ​និង​អាច​គ្រប់គ្រង​បាន​មក អង់គ្លេស ​ដែល​មាន​ក្របខណ្ឌ​បាល់ទាត់​ល្បី​ជាង​គេ​លើ​លោក បាន​សម្រេច​ចិត្ត​បើក​ឱ្យ​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​បាន​វិញ​ហើយ​ចាប់​ពី​ដើម​ខែ​ក្រោយ​នេះ​ទៅ។

តែ​ការ​ចូល​ទស្សនា​នោះ​ក៏​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ជា​ច្រើន​ផង​ដែរ។ ​ក្នុង​នោះ គឺ​អ្នក​គាំទ្រ​មិន​អាច​ផឹក​ស្រា ​មិន​អាច​ស្រែក​ខ្លាំង​ៗ ​មិន​អាច​ប្រមូល​ផ្ដុំ​កៀក​គ្នា​ច្រើន ​ពោល​គឺ​កីឡដ្ឋាន​មួយ​អាច​ផ្ទុក​អ្នក​គាំទ្រ​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ​ដើម្បី​ជៀស​វាង​ការ​កក់​ស្ទះ​ក្បែរ​គ្នា​ច្រើន៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់