• 2020-11-23 14:14:19
  • បាល់ទាត់

Wenger មាន​អារម្មណ៍​រំភើយ ពេល​ឃើញ​គ្រូ​ផ្សេងៗ​កំពុង​ជួបទុក្ខ

  • 2020-11-23 14:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Arsense Wenger បាន​និយាយ​ទៅ​កាន់​ BBC កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រាល់​ដង​លោក​ធ្វើ​ការ​សម្រាកកម្សាន្ត​ តាម​រយៈ​មើល​ ពីសកម្មភាពអ្នក​ចាត់​ការ​ក្លឹប​ជា​ច្រើន​ជួប​ការ​លំបាក​ ក្នុង​ពេល​ដឹក​នាំ​ក្រុម​មិន​បាន​ជោគ​ជ័យ​។

លោក​ Wenger បាន​និយាយ​ថា​៖" ទម្លាប់​នៅ​ពេល​ខ្ញុំ​សម្រាក​ម្ដងៗ គឺ​តាម​រយៈ​មើល​ពីសកម្មភាព អ្នក​ចាត់​ការ​ក្លឹប​ ដែល​កំពុង​រង​ទុក្ខ​ ជួប​ការ​លំបាក​ក្នុង​ពេល​ដឹក​នាំ​ក្រុម​ មិន​ទទួល​បាន​ជោគជ័យ​ "។

លោក​បាន​បន្ត​ថា​៖" នៅ​ពេល​ឃើញ​អញ្ចឹង​ម្ដងៗ​ ខ្ញុំ​តែង​គិត​ថា​ ដល់​វេន​ឯង​ម្ដង​ហើយ​ អា​សម្លាញ់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Wenger ធ្លាប់​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្លឹប​មួយ​ចំនួន​ដូចជា​ ក្លឹប​ Arsenal ក្លឹប​ Nagoya Grampus ក្លឹប​ Monaco ក្លឹប​ AS Nancy ជា​ដើម​៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី