- 2020-11-23 12:48:53
- បាល់ទាត់
Giroud សង្ឃឹមនឹងអាចចាកចេញពី Chelsea នៅខែមករា ខាងមុខនេះ
- 2020-11-23 12:48:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giroud សង្ឃឹមនឹងអាចចាកចេញពី Chelsea នៅខែមករា ខាងមុខនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Chelsea កីឡាករ Olivier Giroud បាននិយាយកាលពីពេលថ្មីៗនេះថា គេសង្ឃឹមថានឹងចាកចេញពីក្លឹបនេះ ក្នុងរដូវកាលទិញដូរ កីឡាករនៅខែមករា ឆ្នាំ២០២១ខាងមុខនេះ។
Giroud បាននិយាយថា៖" វាពិតជាគួរឲ្យព្រួយបារម្ភមែនទែន។ ខ្ញុំគិតថាខ្ញុំមកជាកីឡាករនៅទីនេះ តែពេលម៉ោងលេងរបស់ខ្ញុំ គេកាត់ចង់អស់ហើយហ្នឹង។ ខ្ញុំនឹងធ្វើការសម្រេចចិត្តលើរឿងហ្នឹងហើយ "។
កីឡាកររូបនេះបន្តថា៖" ខ្ញុំគិតច្បាស់ហើយ ខ្ញុំនឹងធ្វើអីម្យ៉ាងនៅខែមករា ខាងមុខនេះ សង្ឃឹមថាខ្ញុំនឹងអាចធ្វើបានចុះ "។
ទាក់ទិននឹងរឿងខាងលើនេះ Giroud មិនទាន់បង្ហើបពី ក្លឹបណាដែលគេចង់ទៅ បន្ទាប់ពីចាកចេញពី Chelsea ទេ៕