• 2020-11-23 10:52:48
  • ព័ត៌មាន

គ្រូ​ Arsenal បន្ទោស​ចំៗ​ថា ខ្សែ​ប្រយុទ្ធ Pepe ជា​អ្នក​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​ធ្លាក់​ទឹក

  • 2020-11-23 10:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Miel Arteta អ្នក​ចាត់ការ​ក្លឹប Arsenal បាន​ឲ្យ​ដឹង​ក្រោយ​ពី​ប្រកួត​ស្មើ​គ្នា​រវាង Arsneal និង Leeds United ថា ខ្សែ​ប្រយុទ្ធ Nicolas Pepe ជា​អ្នក​ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​ធ្លាក់​ទឹក បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម។

Pepe ទទួល​បាន​កាត​ក្រហម​ក្នុង​នាទី​ទី៥១ នៅ​ពេល​ដែល​កីឡាករ​បាន​អុក​ក្បាល​នឹង​ខ្សែ​ប្រយុទ្ធ​ម៉ាសេដូនី Ezgjan Alioski ខណៈ​បាល់​កំពុង​តែ​លេង​នៅ​កន្លែង​ផ្សេង​គ្នា។

លោក Arteta បាន​លើកឡើង​ថា៖ “ វា​ទទួល​យក​មិន​បាន​ទេ។ ខ្ញុំ​និយាយ​ជាមួយ Pepe ថា ចរិត​បែប​ហ្នឹង​ទទួល​យក​មិន​បាន​ទេ “ ។

លោក​បាន​បន្ត​ថា៖ “ យ៉ាងណាមិញ ខ្ញុំ​សរសើរ​ស្មារតី​របស់​កូនក្រុម​ទាំង​មូល​ដែរ។ ពេល​ Pepe ធ្វើ​ឲ្យ​ពួក​យើង​អស់​សង្ឃឹម ពួក​គេ​សុខ​ចិត្ត​ឈឺ​ចាប់​ទាំង​អស់​គ្នា ហើយ​សាមគ្គី​គ្នា​កាន់​តែ​ខ្លាំង “​។

Arsenal បញ្ចប់​ការ​ប្រកួត​ដោយ​ស្មើ​នឹង Leeds ដោយ​គ្មាន​គ្រាប់​បាល់​ធ្វើ​ឲ្យ​ក្លឹប​រាជធានី​មួយ​នេះ​នៅ​ឈរ​លេខ ១១នៅ​តារាង Premier League៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់